រកឃើញជ័យលាភីសម្រស់ឯក ក្នុងកម្មវិធីបរវកញ្ញាវ័យចំណាស់ហើយ
ភ្នំពេញ៖ ខណ្ឌពោធិ៍សែនជ័យ បានរៀបចំកម្មវិធី “សង្ក្រាន្តពោធិ៍សែនជ័យ ឆ្នាំ ២០១៩” សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌមួយនេះ ក៏ដូចជាត្រៀមខ្លួនអបអរខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ កុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
ក្នុងនោះកម្មវិធី សង្ក្រាន្ត ពោធិ៍សែនជ័យ រៀបចំកម្មវិធីបវរកញ្ញាវ័យចំណាស់ ហើយថ្មីៗនេះបានរកឃើញជ័យលាភីក្នុងកម្មវិធីនេះហើយដែលកម្មវិធីនេះបានផ្តល់ឱកាសឲ្យ មាមីង អុំៗវ័យចំណាស់ចូលរួមក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់។
បវរជ័យលាភីលេខមួយបានទៅលើអ្នកម្តាយ បូ សំនាង អាយុ ៦២ ឆ្នាំ ហើយលេខ ២ បានទៅលើអ្នកម្តាយ ខឹម ណាវី អាយុ ៦០ឆ្នាំ និង លេខ ៣ បានទៅលើអ្នកម្តាយបូ ផុន អាយុ ៧២ ឆ្នាំ។
កញ្ញា រំដួលលិចទឹក ព្រមទាំងគណកម្មការកិត្តិយស ម៉ែ អឿន ពូចាបចៀន ពូក្រឹម និងស្រីពេជ្រ បានសរសើរថាពួកគាត់ពិតជាបានបង្ហាញសមត្ថភាពរបស់ខ្លួនបានល្អពិតមែន។ ចង់ដឹងបរវកញ្ញាវ័យចំណាស់ មានភាពសម្រស់ស្រស់ស្អាតយ៉ាងណា សូមអញ្ជើញទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured
- បវរកញ្ញាវ័យចំណាស់
- សង្ក្រាន្តពោធិ៍សែនជ័យ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍