Connect with us

ការប្រកួត​ ​“​ជើងឯក​ចុងភៅ​វ័យក្មេង​”​ ​នៅ​វិទ្យាល័យ​ឥន្រ្ទ​ទេវី​បាន​រក​ឃើញ​ជ័យលាភី​ហើយ​

​ភ្នំពេញ​៖​ ​កម្មវិធី​ ​ការប្រកួត​ ​“​ជើងឯក​ចុងភៅ​វ័យក្មេង​”​ ​បា​នប្រារ​ព្វ​ធ្វើឡើង​រយៈពេល៣ថ្ងៃ​គឺ​ចាប់ពី​ ​៥​-​៦​-​៧​ ​ខែមេសា​នេះ​ ​នៅ​វិទ្យាល័យ​ឥន្រ្ទ​ទេវី​ ​ដោយមាន​ការចូលរួម​ពី​លោក​ ​យូ​ ​ថន​ដារ៉ា​ ​ម្ចាស់​ពានរង្វាន់​ ​Master​ ​Chef​ ​Khmer​ ​ឆ្នាំ២០១៩​ ​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​នេះ​ដែល​រឹតតែ​អង្រួន​កម្ម​វិ​ធី​សង្រ្កាន​ឆ្នាំ​ថ្មីនេះ​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​នេះ​អោយ​កាន់តែ​មាន​ភាព​ ​សប្បាយ​ ​រីករាយ​ ​និង​ប្រកបដោយ​ការប្រកួត​ប្រជែង​។​



​ឆ្លៀត​ក្នុង​ឱកាស​អបអរសាទរ​មហា​សង្រ្កាន​ឆ្នាំ​ថ្មីនេះ​ ​ការប្រកួត​ ​“​ជើងឯក​ចុងភៅ​វ័យក្មេង​”​ ​នេះ​ ​នា​ថ្ងៃ​ចុងក្រោយ​មាន៤ក្រុម​ដើម្បី​ធ្វើការ​ប្រកួត​យកជ័យ​លាភី​លេខ១​ ​
​ក្រុម​ទី១​ ​មក​ពី​វិទ្យាល័យ​ច្បារអំពៅ​
​ក្រុម​ទី២​ ​មក​ពី​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី​
​ក្រុម​ទី៣​ ​មក​ពី​វិទ្យាល័យ​ភ្នំពេញថ្មី​
​ក្រុម​ទី៤​ ​មក​ពី​វិទ្យាល័យ​ទួលទំពូង​។​ ​



​ក្រុម​ទាំង៤នេះ​ត្រូវ​ប្រកួតប្រជែង​គ្នា​ក្នុង​វិញ្ញាសា​ធ្វើម្ហូប​ ​“​កកូរ​ត្នោត​ខ្មែរ​”​ ​និង​ ​“​បង្អែម​ត្នោត​ខ្មែរ​”​ ​ដោយមាន​រយៈពេល៩០នាទី​។​ ​ការប្រកួត​នេះ​លោក​ ​យូ​ ​ថន​ដារ៉ា​ ​បាន​ផ្តោត​សំខាន់​ទៅលើ​ ​“​រសជាតិ​”​ ​“​អនាម័យ​”​ ​“​ពេលវេលា​”​ ​និង​ ​“​ការ​តុបតែង​”​ ​។​
​ក្រោយពេល​បញ្ចប់​ការប្រកួត​ ​គណៈកម្មការ​បាន​រក​ឃើញ​ក្រុម​ដែល​ទទួល​ជ័យលាភី​ ​គឺ​ក្រុម​ទី៣​ ​មក​ពី​វិទ្យាល័យ​ភ្នំពេញថ្មី​ ​។​ ​ដោយ​ជ័យលាភី​លេខ១បាន​ទទួល​ ​សម្ភារៈ​ចម្អិនម្ហូប​អាហារ​ ​និង​ពិសារ​អាហារ​ជាមួយ​ ​លោក​ ​យូ​ ​ថន​ដារ៉ា​ដើម្បី​សំណេះសំណាល​ ​និង​ផ្តល់​ ​បទពិសោធន៍​ទាក់ទង​នឹង​ការ​ធ្វើម្ហូប​។​ ​


​ដោយឡែក​ ​ព្រឹ​ត្ដិ​កា​រស​ង្រ្កាន្ដ​ឆ្នាំ​ថ្មី​ ​នៅ​វិទ្យាល័យ​ឥន្រ្ទ​ទេវី​ ​នេះ​មាន​អ្នកចូលរួម​កម្សាន្ត​យ៉ាងច្រើន​កុះករ​ ​និង​មាន​ល្បែង​ប្រជាប្រិយ​ដូចជា​ ​“​ទាញព្រ័ត្រ​មិត្ដ​ភាព​”​ ​“​ល្បែង​ប្រជាប្រិយ​”​ ​និង​ ​“​របាំ​ប្រពៃណី​ខ្មែរ​”​ ​៕​



​សម្រួល​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម