លោក ខេម ទី២កំពុងតែទទួលបានការជោគជ័យយ៉ាងខ្លាំងលើវិថីសិល្បៈ
ភ្នំពេញ៖ ទស្សនិកជនពិតជាមិនដឹងថាលោក ខេម មានអ្នកគាំទ្រជាច្រើននោះ ជាពិសេសតារាចម្រៀងម្នាក់នេះថែមទាំងមានអ្នកលេងស្ទីលតាមគាត់ដូចលោកព្រាប សុវត្ថិដែរ។ MyTV Plus សូមណែនាំលោក ខេម ទីពីរ ទាំងមុខមាត់ ទាំងស្ទីលតែងខ្លួន ទាំងសម្លេងពិតជាដូចបេះបិទទៅនឹងលោកខេមតែម្តង។ លោកម្នាក់នេះមិនត្រឹមតែរូបរាងដូចទៅនឹងលោកខេមទេ ថែមទាំងឈ្មោះក៏ស្រដៀងទៅនឹងលោកខេមដែរ ដោយសារឈ្មោះគាត់ហៅថាខេន។ ទស្សនិកមើលហើយពិតជាច្រឡំមិនខាន។
តារាចម្រៀង Cover Song លោក ខេនម្នាក់នេះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ចំពោះការច្រៀងរបស់លោក។ ជាពិសេសទៅទៀតនោះលោកកំពុងតែមមាញឹកជាមួយការប្រគុំតន្ត្រីជាច្រើនតាមបណ្តាខេត្តនានាដូចលោកខេមដែរ។
ទោះជាយ៉ាងណាតាមរយៈការសំណេះសំណាលជាមួយអ្នកយកព័ត៌មាន MyTV PLUS ជាមួយ លោក ខេន ជាតារាចម្រៀងដែលមានជីវិតតស៊ូ កំសត់ ក្នុងវិស័យសិល្បៈ។ លោកបាននិយាយ “តាំងពីជិះកង់រហូតសុំឡានគេជិះជាមួយ ដោយសារតែការស្រឡាញ់ ទើបធ្វើឱ្យលោកពុះពាររហូតមកដល់សព្វថ្ងៃនេះ។” លោក ខេន បានប្រាប់ក្រុមការងារ MyTV PLUS ថា “លោកសូមអរគុណដល់បងប្អូនទស្សនិកជនដែលបានគាំទ្ររូបលោក និងអរគុណដែលបានផ្តល់ការស្រឡាញ់ ក្តីសង្ឃឹមដល់រូបលោក”។
ចង់ដឹងថាលោកខេន មានមុខមាត់ និងសំនៀងដូចលោកខេមយ៉ាងណាសូមទស្សនារូបភាព និង វីដេអូចម្រៀងខាងក្រោម៖
ទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- តារាខ្មែរ
- ពត៌មានតារា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍