Connect with us

ឈិន​ ​ឡុ​ង និង Chris​ ​Tucker​ ​នឹង​សម្តែង​រួមគ្នា​ម្តង​ទៀត​នៅក្នុង​រឿង Rush​ ​Hour​ ​វគ្គ៤​ ​(មានវីដេអូ​)​

​បរទេស​៖​ ​លោកអ្នក​ដែល​បាន​ទស្សនា​រឿង​ ​Rush​ ​Hour​ ​ប្រាកដជា​បានដឹង​ហើយ​ថា​ភាពយន្ត​នេះ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ប៉ុណ្ណា​ ​ហើយរឿង​នេះ​បាន​ថត​ចប់៣វគ្គ​រួចមក​ហើយ​។​ ​ដោយ​វគ្គ១បាន​ថត​នៅ​ប្រទេស​អាមេរិក​ ​វគ្គ២នៅ​ទីក្រុង​ហុងកុង​ ​និង​ ​វគ្គ៣នៅ​ទីក្រុង​ប៉ារីស​។​
​ ​
​ហើយ​ពេលនេះ​វគ្គ៤ក៏​កំពុងតែ​ដំណើរការ​ថត​ហើយ​ដែរ​ ​ដោយChris​ ​Tuckerបាន​បង្ហោះ​រូបភាព​របស់​ខ្លួន​ជាមួយ​និង Jackie​ ​Chan​ ​(​ឈិន​ ​ឡុង​)​ ​ដែល​បាន​លើកដៃ​បួន​ដែល​រូប​នេះ​បាន​បញ្ជាក់​ថា​រឿង​ ”​Rush​ ​Hour​”​ ​ថ្មី​ៗ​នេះ​កំពុងតែ​ថត​ ​ហើយ​ ​ត្រៀម​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។​ ​



​ក្រៅពី​នេះ​មិន​មាន​ពត៌មាន​ ​និង​ ​រូបភាព​ច្រើន​ស្តីអំពី ​”​Rush​ ​Hour​ ​4​” ​ឡើយ​ ​ដោយសារតែ​ ​រឿង​នេះ​កំពុងតែ​ដំណើរការ​ថត​។​ ​Tucker​ ​បាន​និយាយប្រាប់​ថា​លោក​ផលិត​រឿង​នេះ​ឡើង​ដោយសារតែ​ជាប់ពន្ធ​ចំនួន១៤លាន​ដុល្លា​កាលពី​ឆ្នាំ២០១៤​ ​ហើយ​មិនទាន់​បាន​បង់​គ្រប់​។​ ​យោងទៅតាម​បទសម្ភាសន៍​លោក​ ​Jackie​ ​មានបំណង​នឹង​ចូលរួម​ផលិត​រឿង​នេះ​ដែរ​ប៉ុន្តែ​មិនមែន​តែ​ផ្អែកលើ​ហេតុផល​សង​លុយ​ពន្ធ​រដ្ឋ​នោះ​ទេ​។​ ​លោក​មិន​ចង់​សម្តែង​ក្នុង​រឿង​ណា​ដែល​មានសាច់​រឿង​មិនល្អ​នោះ​ឡើយ​។​ ​

​លោក​មាន​គោលបំណង​ចង់​បញ្ចប់រឿង​នេះ​ឱ្យ​បាន​ឆាប់​ៗ​ព្រោះ​លោក​មាន​វ័យចាស់​ណាស់​ទៅ​ហើយដែល​ត្រូវ​ប្រឈម​នឹង​ការ​សម្តែង​ក្នុង​ភាពយន្ត​ដែល​គ្រោះថ្នាក់​បែបនេះ​៕​ ​

ទស្សនាវីដេអូ៖


​ប្រភព​៖​ ​9GAG​
​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម