តើបទចម្រៀងណាខ្លះដែលផ្ទុះនៅពេលចូលឆ្នាំ តាំងពីដើមឆ្នាំ២០០០មក?
ភ្នំពេញ៖ រដូវចូលឆ្នាំកាន់តែខិតជិតមកដល់ គ្រប់បណ្តាផលិតកម្មកំពុងតែមមាញឹកក្នុងការនិងពន្ធបទចម្រៀងបែបប្រពៃណីជាចង្វាក់រាំវង់ កន្រ្តឹម សារ៉ាវ៉ាន់ និង ចង្វាក់ប្រពៃណីជាច្រើនទៀតដែលសុទ្ធសឹងជាបទដែលអាចរាំបានហុយដី។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០០០មក ទស្សនិកជនខ្លះប្រហែលជាធ្លាប់បានរាំលេងកម្សាន្តសប្បាយជាមួយនឹងបទចម្រៀងមួយចំនួនខាងក្រោមនេះ។
MYTV PLUS សូមបង្ហាញបទចម្រៀងចំនួន៦បទដែលទទួលបានការគាំទ្រច្រើននៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរម្តងៗ បទចម្រៀងទាំងនេះយើងរាប់តាំងពីដើមឆ្នាំ២០០០មក ហើយមានដូចជា៖
១.បទ “ខ្មៅរើសប្រពន្ធ” ច្រៀងដោយ ម៉េង កែវពេជ្ជតា
២.បទ “ពាក់អាវមិនដែលឃើញដោះ” ម្ចាស់ដើម លោក ឃុង ឃុយ ជាបទចង្វាក់កន្រ្តឹមដែលអ្នកណាៗក៏ចេះច្រៀងបទនេះដែរ។ ហើយក្រោយមកផលិតកម្មក្នុងស្រុកបានយកបទនេះមកច្នៃដើម្បីឱ្យ តារាចម្រៀងក្នុងស្រុកច្រៀង។
៣.បទ “ចង់បានប្រពន្ធខែ្មរ” ច្រៀងដោយ លោក ខេមរៈ សេរីមន្ត លំនាំបទលោកឃុង ឃុយ
៤. បទ “រាំញីកែងជើង” ច្រៀងដោយលោក ងួន ចាន់ដេវីត
៥.បទ “ចាក់ទឹកដូង” ច្រៀងដោយ កញ្ញា យូរី និង លោក BMO
៦. បទ “រាំអ៊ីចេះ” ច្រៀងដោយ លោក ព្រាប សុវត្ថិ និង កញ្ញា ឱក សុគន្ធកញ្ញា
៧.បទ “មាន់ស្រែ” ច្រៀងដោយ កញ្ញា រ៉ាប៊ី ។
តើទស្សនិកជនយល់ស្របតាមបញ្ជីនៃបទទាំង៧ បទនេះដែរ ឬទេ? សូមធ្វើការបញ្ចេញមតិយោបល់របស់លោកអ្នកបើសិនជាគិតថាបទចម្រៀងណាទៀតដែលទទួលបានការគាំទ្រហើយមិនបានយកមកដាក់ក្នុងបញ្ជីនេះ។
សម្រាប់ឆ្នាំថ្មីនេះវិញចាំមើលថាតើបទចម្រៀងមួយណាដែលទទួលបានការគាំទ្រច្រើនក្នុងពេល បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ និងមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍