តោះ! មកស្វែងយល់ពីប្រវត្តិនៃពិធីបុណ្យចូលឆ្នាំ
ប្រទេសកម្ពុជា៖ ប្រទេសនៅលើពិភពលោកតែងតែចាត់ទុកថា ពិធីបុណ្យចូលឆ្នាំគឺជាពិធីដែលពោរពេញទៅដោយភាពសប្បាយរីករាយ ហើយប្រជាជនគ្រប់ជាតិសាសន៍តែងតែប្រារព្ធកម្មវិធីនេះឡើងខុសៗគ្នា អាស្រ័យទៅលើជំនឿ និង ទំនៀមទម្លាប់រៀងៗខ្លួន។
សម្រាប់ប្រទេសកម្ពុជាវិញដែលបានប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន ដោយប្រកាន់លើជំនឿទៅលើរឿងព្រេងនិទានខ្មែរដែលមានរឿងដំណាលថា៖
កបិលមហាព្រហ្មបានភ្នាល់គ្នាដោយចោទជាប្រស្នាចំនួន ៣ ខ ទៅធម្មបាលកុមារដែលមានចំណេះវិជ្ជាខាងគម្ពីត្រៃវេទ ហើយមានសម្ថភាពជាពិសេសអាចស្តាប់ភាសាសត្វបានថែមទៀតផង។ ពួកគេទាំងពីរបានសន្យានឹងកាត់ក្បាល បើអ្នកណាភ្នាល់ចាញ់។
បន្ទាប់ពីចោទជាប្រស្នារួចហើយធម្មបាលកុមារគ្មានសង្ឃឹមថានឹងឈ្នះឡើយ ប៉ុន្តែចៃដន្យមានសត្វឥន្រ្ទីចំនួន២ក្បាលបានពិភាក្សាគ្នាអំពីសំនួរនោះ ហើយជួយបំភ្លឺនូវប្រស្នានោះដល់ធម្មបាលដែលកំពុងលបស្តាប់ ពេលវេលាកំណត់បានមកដល់ធម្មបាលបាននិយាយពីចម្លើយដែលបានដឹងពីឥន្រ្ទីទាំងពីរនោះដោយសំនួរបានចោទថា សិរីសួស្តីនៅពេលព្រឹក ពេលថ្ងៃ និង ពេលល្ងាយស្ថិតនៅត្រង់ណា?
ចំលើយគឺ៖
- សិរីសួស្តីនៅពេលព្រឹកស្ថិតនៅលើមុខ ព្រោះមនុស្សត្រូវលុបលាងមុខរៀងរាល់ព្រឹក។
- សិរីសួស្តីនៅពេលថ្ងៃគឺស្ថិតនៅលើដើមទ្រូង ព្រោះមនុស្សយកទឹកមកលុបលៀងដើមទ្រូងនៅពេលថ្ងៃ។
- សិរីសួស្តីពេលល្ងាចស្ថិតនៅលើជើង ព្រោះមនុស្សយកទឹកមកលាងជើងមុនចូលដំណេក។
លុះដល់ថ្ងៃកំណត់ធម្មបាលកុមារបានឆ្លើយចម្លើយនេះបានយ៉ាងត្រឹមត្រូវឥតខ្ចោះ។ ហើយកបិលមហាព្រហ្មក៏បានកាត់ព្រះសិរសារបស់ទ្រង់ដាក់លើជើងពាន ព្រោះមិនអាចដាក់នៅភពណាមួយបានឡើយ ប្រសិនបើដាក់នៅលើដីៗ ដីនោះនឹងប្រែជាឆេះ បើបោះទៅលើអាកាសនឹងបង្កអោយមានភាពរាំងស្ងួត ហើយបើបោះទៅក្នុងសមុទ្រៗនោះនឹងរីងស្ងួត។
ដូចនេះហើយទើបព្រះអង្គកាត់ព្រះសិរសាដាក់លើជើងពានហើយបានប្រគល់ជូនព្រះនាងទុង្សាទេវីដែលជាបុត្រីច្បងរួចធ្វើពិធីប្រទក្សិណជុំវិញភ្នំព្រះសុមេរុ រយៈពេលមួយម៉ោងហើយទើបបន្តឱ្យបុត្រីទាំង៧ត្រូវប្តូរវេនគ្នារៀងរាល់ឆ្នាំដើម្បីធ្វើពិធីនេះរហូតមកដល់សព្វថ្ងៃ។
នេះគឺជាមូលហេតុដែលនាំឱ្យមានសង្រ្កាន្ត ឬ ការផ្លាស់ប្តូរឆ្នាំចាស់ចូលឆ្នាំថ្មី ដែលជាពិធីបុណ្យចូលឆ្នាំខ្មែរនេះគេប្រារព្ធទៅរយៈពេល៣ថ្ងៃ៖
- ថ្ងៃទីមួយគេហៅថា”មហាសង្រ្កាន្ត” ដែលប្រជាជនខ្មែរបានធ្វើម្ហូបដើម្បីប្រគេនព្រះសង្ឃ និង ឧទ្ទិសដល់ញាតិទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ និងពូនភ្នំខ្សាច់នៅពេលសៀលជាដើម។
- ថ្ងៃទី២ហៅថា”វីរៈវ័នបត”ដែលជាថ្ងៃដែលកូនៗជូនសម្លៀកបំពាក់ដល់ឪពុកម្តាយ ឬ ជីដូនជីតាឬជូនរបស់ខ្លះទៅដល់ជនក្រីក្រ។
- ថ្ងៃទី៣គេហៅថា”ថ្ងៃឡើងស័ក” ដែលនៅពេលព្រឹកគេបានពូនភ្នំខ្សាច់ និងពេលល្ងាចគេនាំគ្នាស្រង់ព្រះ បន្ទាប់ពីនោះពួកគេបានលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរដែលមានតាំងពីដើមផងដែរ៕
ប្រភព Cambodia Tourism
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured
- សង្ក្រាន្តឆ្នាំថ្មី

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍