តារាហុងកុងម្នាក់ក្តុកក្តួលក្នុងចិត្តទោះបានទទួលពានរង្វាន់ជាតារាប្រជាប្រិយក៏ដោយ
ហុងកុង៖ Charmaine ដែលជាតារាសម្តែងហុងកុងដ៏មានប្រជាប្រិយភាពមួយរូបដែលធំធាត់ឡើងនៅក្នុងគ្រួសារដែលមានតែម្តាយ និងបងប្អូន២នាក់ទៀត។ ក្រោយពីឪពុករបស់នាងបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចែកឋានទៅម្តាយរបស់នាងក៏បានតស៊ូចិញ្ចឹមនាង និង បងប្អូននាង២នាក់ទៀតតែម្នាក់ឯង ម្តាយរបស់នាងតែងតែប្រដៅកូនឱ្យរស់នៅដោយមានក្រមសីលធម៌។ នៅក្នុងឆ្នាំ២០០៥ ម្តាយរបស់នាងត្រូវធ្វើការវះកាត់នៅសហរដ្ឋអាមេរិកស្របពេលដែលនាងត្រូវចូលរួមកម្មវិធីទទួលពានរង្វាន់នៅទីក្រុងប៉េកាំង។
នៅពេលដែលនាងបានដើរនៅលើកម្រាលព្រុំក្រហមនាងទទួលបានដំណឹងថាការវះកាត់របស់ម្តាយនាងមានភាពស្មុគស្មាញហើយបេះដូងរបស់ម្តាយនាងបានឈប់ដំណើរការអស់រយៈពេល២០វិនាទី។ ដុកទ័របានប្រាប់ឱ្យនាងត្រៀមចិត្តព្រោះម្តាយរបស់នាងអាចនឹងមិនដឹងខ្លួនជារៀងរហូត។ នៅពេលដែលទទួលបានព័ត៌មាននេះ នាងមានអារម្មណ៍ក្តុកក្តួល និង ចង់ស្រក់ទឹកភ្នែក។ នាងបាននិយាយថាគាត់ចង់ហោះទៅជួបម្តាយនាង ប៉ុន្តែPassportរបស់នាងមិនទាន់ធ្វើហើយនៅឡើយ។
នាងស្អប់ខ្លួនឯងដែលជាសិល្បៈការិនី នាងព្យាយាមទប់ទឹកភ្នែកបើទោះបីជានាងបានឈ្នះពានរង្វាន់តារាដែលមានប្រជាប្រិយភាពក៏ដោយ។ អ្វីដែលនាងអាចធ្វើបាននៅពេលនោះគឺព្យាយាមទប់អារម្មណ៍ដោយមានអ្នកគាំទ្រជាច្រើនកំពុងតែស្រែកហ៊ោពេញវេទិកា។ នាងបាននិយាយថា ”រាល់ពេលដែលខ្ញុំបានឈ្នះពានរង្វាន់ ខ្ញុំប្រាប់ខ្លួនឯងថានឹងត្រូវខំប្រឹងប្រែងធ្វើវាឱ្យបានល្អជាងនេះ វាមិនមែនជាការសន្យាជាមួយម្តាយរបស់ខ្ញុំប៉ុណ្ណោះទេតែវាជាការសន្យាចំពោះទស្សនិកជនផងដែរ។ ការដែលនិយាយគឺវាងាយស្រួលប៉ុន្តែការអនុវត្តពិតជាពិបាក ខ្ញុំដឹងថាម្តាយរបស់ខ្ញុំមិនចង់ឃើញខ្ញុំឈប់ពាក់កណ្តាលទីនោះឡើយ”៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍