កីឡដ្ឋានមួយនៅព័រទុយហ្គាល់ គ្រោងប្ដូរឈ្មោះតាម Ronaldo
បរទេស៖ សេចក្ដីរាយការណ៍បានឱ្យដឹងថា ក្លិបបាល់ទាត់ Sporting CP កំពុងពិភាក្សាជាមួយភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ឬរហស្សនាម CR7 ដើម្បីប្រើប្រាស់ឈ្មោះរបស់តារាបាល់ទាត់ឆ្នើមរូបនេះ សម្រាប់ដាក់ឱ្យកីឡដ្ឋានរបស់ខ្លួន។ ប្រភពបរទេសរាយការណ៍ថា កីឡដ្ឋាន Jose Alvalade របស់ Sporting CP អាចនឹងត្រូវប្ដូរឈ្មោះជា ”Alvalade CR7” វិញ។ ក្រុមប្រឹក្សាភិបាលក្លិបខាងលើ បានឯកភាពគ្នាលើការប្ដូរឈ្មោះនេះហើយ នៅឡើយតែការប្រកាសសម្រេចចុងក្រោយជាសាធារណៈប៉ុណ្ណោះ។
គួររំឭកថា Ronaldo បានចាប់ផ្ដើមអាជីព នៅក្លិប Sporting CP នៅព័រទុយហ្គាល់ បន្ទាប់មក ក៏ត្រូវបានគ្រូតារបស់ក្លិប Manchester United លោក Sir Alex Ferguson ចាប់អារម្មណ៍ ហើយនាំទៅចូលរួម។ កេរ្តិ៍ឈ្មោះរបស់ Ronaldo ក៏ចាប់ផ្ដើមល្បីរន្ទឺពាសពេញពិភពលោក ចាប់ពីពេលនោះរហូតមក។ កាលពីឆ្នាំ២០០៩ ក្លិបយក្ស Real Madrid បានទិញយកក្នុងតម្លៃប្រវត្តិសាស្ត្រ មុនផ្លាស់មកក្លិប Juventus កាលពីឆ្នាំ២០១៨៕
ប្រភព៖ Fox Sport Asia
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍