ជប៉ុន កំពុងក្លាយជាប្រទេសមានពលរដ្ឋគ្មានបទពិសោធន៍រួមភេទច្រើនបំផុត
ជប៉ុន ដែលត្រូវចាត់ទុកជាប្រទេស មានឧស្សាហកម្មភាពយន្តសិច ធំបំផុតមួយលើពិភពលោក បែរជាកំពុងប្រឈមមុខជាមួយកំណើន ពលរដ្ឋគ្មានបទពិសោធន៍រឿងលើគ្រែទៅវិញ ដោយការសិក្សាថ្មី បង្ហាញថា ជនជាតិជប៉ុន ១/១០ នាក់ នៅវ័យ ៣០ឆ្នាំ ពុំធ្លាប់រួមភេទទាល់តែសោះ ខណៈតួលេខមនុស្សពេញវ័យ គ្មានបទពិសោធន៍រួមភេទ ក៏កំពុងកើនឡើងផងដែរ។
ការសិក្សានេះ យោងលើទិន្នន័យពីអង្គភាពជាតិបង្កកំណើត របស់ប្រទេសនេះ ធ្វើឡើងចន្លោះឆ្នាំ ១៩៨៧-២០១៥ និងត្រួតពិនិត្យដោយក្រសួងសុខាភិបាលជប៉ុន បង្ហាញថា នៅឆ្នាំ២០១៥ ស្រីៗជប៉ុនជាតិជប៉ុន ១១,៩% អាយុពី ៣០-៣៤ ឆ្នាំ និងប្រុសៗ ១២,៧% អាយុពី ៣០-៣៤ឆ្នាំ ពុំមានបទពិសោធន៍រួមភេទនោះទេ។ ចំណែកនៅចន្លោះអាយុពី ៣៥-៣៩ឆ្នាំ ស្រ្ដី មាន ៨,៩% និងប្រុស មាន ៩,៥ ភាគរយ។ រីឯការសិក្សានៃអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ តូក្យូ ធ្វើឡើងនៅឆ្នាំ ២០១៥ លើមនុស្សពេញវ័យអាយុចន្លោះពី ១៨-៣៩ ឆ្នាំ រកឃើញថា ប្រុសៗប្រមាណ ២៥% និងស្រីៗប្រមាណ ២៥% ពុំធ្លាប់រួមភេទទាល់តែសោះ ហើយលទ្ធផលនេះ ទំនងបង្កការព្រួយបារម្ភដល់រដ្ឋាភិបាលជប៉ុន ជាមួយអត្រាធ្លាក់ចុះចំនួនប្រជាជន និងអត្រាបង្កកំណើតក្នុងកម្រិតទាប។
ក្នុងការសិក្សាមួយទៀត ពាក់ព័ន្ធទំនាក់ទំនង រវាងការរួមភេទ និងលុយ រកឃើញថា ប្រុសៗអាចនឹងមានទំនោរទទួលបានបទពិសោធន៍រួមភេទច្រើនជាងនេះ បើសិនជាពួកគេមានការងារពេញម៉ោង។ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលជប៉ុន បានដោះស្រាយដោយផ្ដល់ការលើកទឹកចិត្តបង្កកំណើត និងជួយគាំទ្រដល់ម៉ាក់ៗ កំពុងមមាញឺកបំពេញការងារប្រចាំថ្ងៃថែមទៀតផង។
ក្រុមអ្នកស្រាវជ្រាវ បញ្ជាក់ថា ស្ថានភាពបុគ្គលម្នាក់ៗ ដែលមិនធ្លាប់រួមភេទ គឺដោយសារការពិបាកស្វែងរកដៃគូរ ហើយនេះប្រហែលត្រូវពិចារណាទៅក្នុងគោលនយោបាយនាពេលខាងមុខ ក្នុងគោលដៅបង្កើនអាត្រាបង្កកំណើត។ ជាមួយគ្នានេះ អ្នកស្រាវជ្រាវ កត់សម្គាល់ថា សកម្មភាពផ្លូវភេទ ប្រហែលមិនមែនជាអាទិភាពសម្រាប់មនុស្សគ្រប់គ្នានោះទេ ខណៈក្រុមអ្នកចូលរួមក្នុងការស្ទង់មតិ មានវ័យលើសពី ២៥ឆ្នាំ អះអាងថា កង្វះបទពិសោធន៍រួមភេទ គឺជាមូលហេតុចម្បង ដោយសារការមិនស្ម័គ្រចិត្ត ហើយភាគច្រើនរំពឹងទទួលបទពិសោធន៍នេះ ក្រោយរៀបការប៉ុណ្ណោះ។
លោក ភីតធើរ យូដា សាស្ត្រចារ្យផ្នែកអេពីដេមីសាស្ត្រ នៃសាកលវិទ្យាល័យ តូក្យូ និងជាប្រធានដឹកនាំការសិក្សានេះ លើកឡើងថា អសកម្មភាពផ្លូវភេទ ឬគ្មានបទពិសោធន៍ មិនមែនជារឿងថ្មី ជារឿងគួរឲ្យអស់សំណើចទេ ប៉ុន្តែវាបែរជារឿងសំខាន់ និងគួរឲ្យបារម្ភបំផុតសម្រាប់មនុស្សគ្រប់គ្នា។

- អត្ថបទទាក់ទង :
- សុខភាព

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍