Connect with us

ដំណឹងល្អសម្រាប់អ្នកដាំចេក នៅកម្ពុជា ខណៈដែលនៅរសៀលថ្ងៃនេះ ក្រសួងកសិកម្ម នឹងចុះហត្ថលេខាជាមួយភាគីចិន ដើម្បីបើកទីផ្សារចេក ទៅប្រទេសចិន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានកំពុងជំរុញបើកទីផ្សារចេក នៅប្រទេសចិន ដោយក្នុងនោះ នៅរសៀលថ្ងៃទី ២ ខែសីហានេះ ក្រសួង នឹងចុះហត្ថលេខាលើពិធីសារជាផ្លូវការ ។ នេះបើយោងតាម ប្រភពព័ត៌មាន ពីឯកឧត្តម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ។
បើតាមឯកឧត្តម ហ៊ាន វណ្ណហន ចេកប្រភេទនាំចេញនេះ អាចផ្តល់ផល ពី៦០ ទៅ ៧៣តោន ក្នុង១ហិកតា ក្នុង ១ឆ្នាំ (ប្រមូលផល ៣ដង ក្នុង២ឆ្នាំ) ។
ឯកឧត្តម ក៏បានអំពាវនាវម្ចាស់កសិដ្ឋានចេក សូមអញ្ជើញរូតរះទាក់ទងលំអិតអំពី និតិវិធីចុះបញ្ជី និងនិតិវិធីពាក់ព័ន្ធនឹងការនាំចេញ នៅអគ្គនាយកដ្ឋានកសិកម្ម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម