ក្រសួងផ្ដល់សិទ្ធិគ្រប់គ្រងបទ ”ថ្ងៃដែលអូនចុកឈាម” ឬ ”ភូមិភ្នំធំ” ជូនភរិយាលោក គង្គ ប៊ុនឈឿន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ បានសម្រេចប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍បទចម្រៀង ១បទដែលមានចំណងជើងថា ”ថ្ងៃដែលអូនចុកឈាម” ឬ ”ភូមិភ្នំធំ” ជូនលោកស្រី គាត គឹមលន ភរិយាលោក គង្គ ប៊ុនឈឿន។ ការប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍បទចម្រៀងខាងលើនេះ គឺបន្ទាប់ពីលោកស្រី គាត គឹមលន បានដាក់សំណើសុំសិទ្ធិគ្រប់គ្រងមរតកសាសន៍លើបទចម្រៀងនេះ និងក្រោយពីក្រសួង ពិនិត្យឃើញថា បទនេះ ជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន។
ក្រសួងបានប្រកាសថា រាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្ដឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងមរតកសាសន៍បទចម្រៀងខាងលើ អាចដាក់ពាក្យបណ្ដឹងមកនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាសយដ្ឋានលេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៧២៧ ៣៤៧ និង ០១២ ៩៣២ ៣៩៨ ឬ សារអេឡិចត្រូនិច sim.satta2007@gmail.com ឬ តាមរយៈគេហទំព័រ www.mcfa.gov.kh និង Facebook Page នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល DCR ។រយៈពេលនៃការដាក់ពាក្យប្ដឹងជំទាស់ មានសុពលភាពរយៈពេល ១ខែ គិតចាប់ពីថ្ងៃជូនដំណឹងតទៅ៕
វីដេអូ៖
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍