Man Utd ចង់ប្រើយុទ្ធសាស្ត្រដែលបានទម្លាក់ PSG សម្រាប់ទប់ទល់នឹង Barcelona
បរទេស ៖ ក្លិប Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្លិប Barcelona សម្រាប់ការប្រកួតជើងទីមួយ វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League វេលាម៉ោង ២:០០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ។ លោក Ole Gunnar Solskkjaer អ្នកចាត់ការទូទៅរបស់ Man Utd បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនេះថា កូនក្រុមរបស់លោក ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដែលអាចធ្វើទៅបាន ក្នុងការប្រកួតទល់នឹង Barcelona នៅកីឡដ្ឋានរបស់ខ្លួន។
ការទម្លាក់ PSG កាលពីវគ្គ ១៦ក្រុមចុងក្រោយ បានផ្ដល់ទំនុកចិត្តខ្ពស់សម្រាប់កូនក្រុមរបស់លោក ដើម្បីតតាំងជាមួយក្លិបយក្សមកពីអេស្ប៉ាញមួយនេះ ។ លោក បាននិយាយថា ”នៅពេលដែលពួកយើង ចាប់ឆ្នោតប៉ះ Barcelona ពួកយើងលួចញញឹមក្នុងចិត្ត ព្រោះនេះជាបន្ទុកដ៏ធំមួយទៀតសម្រាប់ពួកយើងដែលត្រូវតែជម្នះ”។
សូមរំឭកថា Man Utd បានទម្លាក់ PSG ក្នុងនោះជើងទីមួយ ប្រកួតចាញ់ ២-០ នៅទឹកដីរបស់ខ្លួន តែបានវាយបកយកឈ្នះវិញ នៅជើងទីពីរ ដោយលទ្ធផល ៣-១ នៅទឹកដីរបស់ PSG ។
ជម្រើស១១នាក់របស់ Man Utd ដែលអាចចូលលេងយប់នេះ រួមមាន ៖
- អ្នកចាំទី៖ De Gea; ខ្សែការពារ៖ Yong, Smalling, Lindelof, Shaw; ខ្សែបម្រើ៖ Matic, Herrera, Pogba; ខ្សែប្រយុទ្ធ Lingard, Rashford, Martial ។
- កីឡាករដែលនឹងអវត្តមាន៖ Bailly, Darmian, Sanchez, Valencia ។
ជម្រើស១១នាក់របស់ Barcelona ដែលអាចចូលលេងយប់នេះ៖
- អ្នកចាំទី៖ Ter Stegen; ខ្សែការពារ៖ Semedo, Pique, Lenglet, Alba; ខ្សែបម្រើ៖ Vidal, Arthur, Busquets, Rakitic; ខ្សែប្រយុទ្ធ Messi, Suarez ។
- កីឡាករដែលនឹងអវត្តមាន៖ Rafinha ។
ប្រវត្តិជួបគ្នា៖ ជួបគ្នា ៥លើកចុងក្រោយ Barcelona ឈ្នះ ៣ និង ចាញ់ ២ ដោយគិតនៅគ្រប់កម្មវិធីប្រកួតទាំងអស់ ។ ជំនួបនៅ Champions League ចុងក្រោយរបស់ក្រុមទាំងពីរ គឺ នៅវគ្គផ្តាច់ព្រ័ត្រតែម្ដង ដោយ Barcelona យកឈ្នះ Man Utd ដោយលទ្ធផល ៣-១ កាលពីឆ្នាំ២០១១ ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍