Pep ប្រាប់ពីមូលហេតុដែលមិនដាក់ De Bruyne ជម្រើសដំបូងក្នុងការប្រកួតជាមួយ Spur
ប្រទេសអង់គ្លេស៖ លោក Pep Guardiola បានបញ្ជាក់ថា លោកមិនដាក់កីឡាករ Kevin De Bruyne ជម្រើសដំបូងក្នុងការប្រកួតចាញ់ក្រុម Tottenham Hotspur មកពីហេតុផលយុទ្ធសាស្ត្រ។De Bruyne បានត្រឹមតែលេងជាកីឡាករបម្រុងនៅនាទី៨៩ នៅឯកីឡដ្ឋានថ្មី Tottenham Hotspur ហើយមិនអាចរកគ្រាប់បាល់បានទេ នៅពេល ManCity បានទទួលបរាជ័យ ១-០ ក្នុងជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
អ្នកចាត់ការក្រុមមេឃខៀវបានដាក់កីឡាករ Ilkay Gundogan និង Fernandinho ដើម្បីជួយ David Silva នៅតំបន់កណ្ដាល។ គ្រូបង្វឹករូបនេះបានទទូចថា ក្រុមរបស់លោកលេងបានយ៉ាងល្អ ប៉ុន្តែលោកបានពន្យល់ថា ការមិនដាក់ De Bruyne គឺដើម្បីធ្វើឲ្យស្នូលនៃក្រុមកាន់តែមានភាពរឹងមាំជាងមុន។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖ « ខ្ញុំបានសម្រេចចិត្តដាក់លេងជាមួយខ្សែបម្រើកណ្តាលពីររូបនៅក្នុងទីតាំងនោះគឺដើម្បីឱ្យក្រុមរឹងមាំជាងមុន។ ខ្ញុំបានសម្រេចចិត្តដាក់កីឡាករផ្សេងទៀត ខ្ញុំដឹងថា វាគឺជាការលំបាកសម្រាប់ Bruyne »៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍