Kane ប្រហែលជាអាចសម្រាករហូតដល់ចប់រដូវកាល ដោយសារតែរបួសកជើង
ប្រទេសអង់គ្លេស៖ គ្រូបង្វឹក លោក Mauricio Pochettino បាននិយាយថា ខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Harry Kane ប្រហែលជាអាចសម្រាករហូតដល់ចប់រដូវកាល ដោយសារបញ្ហារបួសកជើង។ Kane នឹងត្រូវស្កេនមើលនៅថ្ងៃពុធនេះ ក្រោយពីបានទទួលជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម ManCity ក្នុងជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
ក្រោយពីប៉ះទង្គិចជាមួយកីឡាករ Fabian Delph នៅតង់ទី២ ត្រូវប្ដូរចេញភ្លាមៗ ហើយប្រធានក្រុមរបស់អង់គ្លេសរូបនេះ ត្រូវបានគេឃើញដើរចេញពីកីឡដ្ឋានដោយប្រើឈើច្រត់ និងរុំកជើង។ លោក Pochettino បាននិយាយថា៖ ”វាជាការព្រួយបារម្ភសម្រាប់យើង។ យើងសង្ឃឹមថា វាមិនមែនជាបញ្ហាធំដុំ ហើយអាចឆាប់ជាលឿនទៅចុះ ប៉ុន្តែមើលទៅមិនល្អសោះ”៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍