ស្រៀវណាស់! កីឡាករកាយសម្ព័ន្ធម្នាក់បានបាក់ជើងទាំង២ ពេលកំពុងប្រកួត
បរទេស៖ កីឡាករកាយសម្ព័ន្ធឈ្មោះ Samantha Cerio អាយុ ២២ឆ្នាំ នៅសាកលវិទ្យាល័យ Auburn ដែលបានចូលរួមក្នុងការប្រកួតប្រជែងនៅតំបន់ Baton Rouge បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរពេលកំពុងប្រកួត។ ទស្សនិកជនមានការភ្ញាក់ផ្អើលនៅពេលដែលកីឡាករកាយសម្ព័ន្ធរូបនេះដែលបានដួលពេលកំពុងប្រកួត ហើយបានស្រែកយំជាមួយការឈឺចាប់ បន្ទាប់ពីនាងបានបាក់ជើងទាំងពីរ។
ក្នុងសាលកាយសម្ព័ន្ធទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញហេតុការណ៍នេះ ហើយភ្លាមៗនោះ Cerio ត្រូវបានគេលើកដាក់គ្រែស្នែងសែងចេញ។ កាលពីថ្ងៃអាទិត្យកន្លងទៅ Cerio បានប្រកាសចូលនិវត្តន៍ពីកីឡាតែម្ដង បន្ទាប់ពីរងរបួសនេះ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍