ជប៉ុនបង្កើតឧបករណ៍សម្រាប់ប៉ាៗបំបៅកូន ជំនួសម៉ាក់ៗ
ក្រុមហ៊ុនជប៉ុន Dentsu Group បានបង្កើតឧបករណ៍បច្ចេកវិទ្យាថ្មីសម្រាប់បំបៅកូន ដោយផ្តល់ភាពងាយស្រួលសម្រាប់ប៉ាៗ អាចពាក់ឧបករណ៍នេះ បំបៅកូន ដូចជាម៉ាក់ៗដែរ។
ឧបករណ៍មានរាងដូចសុដន់នេះ ត្រូវបានបំពាក់ជាមួយកូនធុង សម្រាប់ស្ដុកទឹកដោះម្តាយ ឬទឹកដោះគោ អាចញ័រ ដើម្បីធ្វើឲ្យកូនងងុយគេង និងជូនព័ត៌មានប៉ាម៉ាក់ពីវិធីផ្សេងៗសម្រាប់បំបៅកូន។ “ជាមួយភាពទន់ និងកកក្ដៅ ដូចទៅនឹងសុដន់ស្រ្តី ទារកមិនអាចដឹង ថាជាឧបករណ៍ជំនួសនោះឡើង ហើយអាចគេងដូចធម្មតា“។ នេះបើយោងតាមវិបសាយមួយផ្សព្វផ្សាយពីការលេចរូបរាងបន្ទាប់របស់ក្រុមហ៊ុន Dentsu នៅសាលសន្និបាត SXSW ក្នុងក្រុង Austin រដ្ឋតិចសាស សហរដ្ឋអាមេរិក។
ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននេះ បញ្ជាក់ថា គំនិតបង្កើតឧបករណ៍ថ្មីនេះ គឺដើម្បីកាត់បន្ថយបញ្ហាស្រ្ដេសសម្រាប់ម៉ាក់ៗ និងជំរុញឲ្យប៉ាៗទាំងអស់មានតួនាទីសកម្មបន្ថែមក្នុងការថែទាំកូន។

- អត្ថបទទាក់ទង :
- សុខភាព

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍