Connect with us

Ann​ ​Thongprasom​ ​បាន​បង្ហាញ​រូបថត​ក្នុង​សម្លៀកបំពាក់​បុរាណកាល​ពី១០ឆ្នាំ​របស់​ខ្លួន​

បរទេស​៖​ ​ខណៈ​ពេល​ដែល​ពិធីបុណ្យ​ចូលឆ្នាំ​សង្រ្កាន្ត​ថៃ​ជិត​ចូល​មកដល់​ ​តា​រា​ល្បី​ៗ​ជាច្រើន​បាន​នាំគ្នា​ផុស​រូប​របស់​ខ្លួន​ដើម្បី​អួត​ពី​សម្រស់​របស់​ខ្លួន​ហើយ​ក្នុង​នោះ​ក៏​មាន​អ្នកនាង​ ​Ann​ ​Thongprasom​ ​ដែល​ទស្សនិកជន​ភាគច្រើន​ស្គាល់​ថា​ជា​ ​“​នាង​ចម​”​ ​ផង​ដែរ​នោះ​ ​អ្នកនាង​បាន​ជ្រើសរើស​រូបភាព​ប្លែក​ពី​គេ​ដែល​ជា​រូប​កាលពី១០ឆ្នាំមុន​ ​ជាមួយនឹង​សារ​ដែល​បាន​រៀបរាប់​ថា​ ​”​តាមដែល​ខ្ញុំ​ចាំ​បាន​វា​គួរតែ​ជា​សម្លៀកបំពាក់​កាលពី១០ឆ្នាំមុន​ ​ខ្ញុំ​ពិតជា​ស្រលាញ់​សម្លៀកបំពាក់​បុរាណ​ណាស់​ប៉ុន្តែ​ខ្ញុំ​កម្រមាន​ឱកាស​បាន​ស្លៀក​វា​ណាស់​ ​ប៉ុន្តែ​ខ្ញុំ​ទើបតែ​មានឱកាស​បាន​ស្លៀក​វា​ម្តង​ទៀត​នៅ​ថ្ងៃស្អែក​ហើយ​ខ្ញុំ​ក៏​មានបំណង​អញ្ជើញ​អ្នក​ទាំងអស់គ្នា​ឱ្យ​ចូលរួម​សប្បាយរីករាយ​នៅក្នុង​កម្មពិធី​សង្ក្រាន្ត​ ​ICONIC២០១៩​ ​នៅ​ ​ផ្សារ​ទំនើប​ ​Icon​ ​Siam​”​។​ ​សម្លៀកបំពាក់​ថៃ​បុរាណ​នៅតែ​មើលទៅ​ឆើតឆាយ​ហើយ​គាត់​បាន​បង្ហាញ​អារម្មណ៍​រំភើប​ដែល​បាន​ជួប​ជាមួយ​កំពូល​តារា​មួយចំនួន​គ្រង​ឈុត​បុរាណ​បែបនេះ​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម