បន្ទាន់! ឆេះសណ្ឋាគារក្នុង CentralWorld ក្រុងបាងកក ស្លាប់ម្នាក់ (មានវីដេអូ)
យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីលោតចុះពីលើសណ្ឋាគារ ដែលត្រូវបានភ្លើងកំពុងលេបត្របាក់ ជាន់ទី៦ នៅក្នុងមជ្ឈមណ្ឌលលក់ទំនិញដ៏ល្បីនៅកណ្ដាលក្រុងបាងកក CentralWorld ប្រទេសថៃ នៅម៉ោងប្រហែល ៦ល្ងាច ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។
មនុស្សរាប់ពាន់នាក់ បានជម្លៀសខ្លួនចេញពីតំបន់ CentralWorld ខណៈក្រុមពន្លត់អគ្គិភ័យ បានអន្តរាគមន៍ ដើម្បីពន្លត់ភ្លើងដែលកើតចេញពីសណ្ឋាគារ Centara Grand Hotel។ ផ្សែងអួរអាប់ ត្រូវបានឃើញពាសពេញផ្ទៃមេឃ នៅកណ្ដាលក្រុងបាងកក។ មូលហេតុនៃអគ្គិភ័យនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
សូមជម្រាបថា មជ្ឈមណ្ឌល CentralWorld ជាមជ្ឈមណ្ឌលលក់ទំនិញធំលំដាប់ទី១១ នៅលើពិភពលោក។ មជ្ឈមណ្ឌលនេះ ក៏ធ្លាប់ភ្លើងឆេះម្ដងផងដែរ កាលពីឆ្នាំ២០១០ នៅពេលដែលក្រុមតវ៉ាប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ លួចដុត អំឡុងពេលបាតុកម្ម៕
វីដេអូ៖
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍