Connect with us

ខ្មោច​នាង​ណាត​ ​សម្រេចចិត្ត​ចេញ​លក់​បាយ​តាមផ្លូវ​ដើម្បី​កូន​

ភ្នំពេញ​៖​ ​អ្វី​ដែល​គួរ​ឱ្យ​ចម្លែក​នោះ​ ​គឺ​អ្នកដំណើរ​តាមផ្លូវ​ ​ភ័យ​យ៉ាង​ខ្លាំង​ក្រោយពេល​ឃើញ​ខ្មោច​ ​នាង​ណាត​ ​ចេញ​មក​ក្រៅ​រក​ប្រាក់​ដើម្បី​ចិញ្ចឹម​កូន​។​ ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ពេញ​ ​ក្រុង​អយុធ្យា​ ​ប្រទេស​ថៃ​។​ ​ប្រជាជន​ថៃ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ​ក្រោយពី​មាន​ករណី​នារី​ ​វ័យក្មេង​ ​អាយុ២៣ឆ្នាំ​ ​មួយ​រូប​បាន​តុបតែង​ខ្លួន​ជា​ ​នាង​ណាត​ ​រួចហើយ​បាន​បីកូន​តុក្កតា​ជ័រ​ជាប់នឹង​ដៃ​ ​ដើរ​លក់​បាយ​សាច់​ជ្រូក​អាំង​នៅ​ខេត្ត​ព្រះនគរ​ ​ក្រុង​អយុធ្យា​ ​ប្រទេស​ថៃ​ ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​នៅ​ទីនោះ​ភ័យ​ឡើង​បាត់ព្រលឹង​ព្រលះ​អស់ពីខ្លួន​។​ ​

​នារី​វ័យក្មេង​ដែល​តុបតែង​ជា​នាង​ណាត​មានឈ្មោះ​ថា​ ​“​Nannapha​ ​Chaiyananpha​”​ ​ដោយសារ​ជីវភាព​ទើប​នាងស​ម្រេច​ចិត្ត​ធ្វើបែប​នេះ​។​ ​ប្រជាជន​ថៃ​ជាច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​នៅពេល​ឃើញ​នារី​វ័យក្មេង​ម្នាក់​នេះ​តុបតែង​ខ្លួន​ជា​នាង​ណាត​ ​ហើយ​បាន​បីកូន​តុក្កតា​ជ័រ​លក់​បាយ​សាច់​ជ្រូក​អាំង​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​ ​៥​ ​រសៀល​ល្ងាច​ ​រហូតដល់​ម៉ោង៩យប់​នៅ​ ​ខេត្ត​ព្រះនគរ​ ​ក្រុង​អយុធ្យា​ ​ប្រទេស​ថៃ​។​ ​ពិតជា​ចម្លែក​ណាស់​ព្រោះ​ទស្សនិកជន​ ​ធ្លាប់តែ​ឃើញ​ក្នុង​រឿង​ ​ស្រាប់តែ​ពេលនេះ​ឃើញ​គាត់​តុបតែង​បែបនេះ​ក៏​មានចិត្ត​អាណិត​គាត់​ទៅវិញ​៕​

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម