Connect with us

កញ្ញាឯក​ភពផែន​ដី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​

​ភ្នំពេញ​៖​ ​កញ្ញាឯក​ភពផែន​ដី​អន្តរជាតិ​កញ្ញា​ ​Monique​ ​Best​ ​សញ្ជាតិ​អាហ្រ្វិក​ខាងត្បូង​ដែល​បាន​គ្រង​មកុដ​ក្លាយជា​កញ្ញាឯក​ភពផែន​ដី​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​តាមរយៈ​ការ​ថតរូប​សម្លៀកបំពាក់​ឈុត​ប្រពៃណី​ដ៏​ស្រស់​ស្អាត​របស់​ខ្មែរ​។​ ​កញ្ញា​ ​Monique​ ​Best​ ​ដែល​ជា​កញ្ញាឯក​ភពផែន​ដី​អន្តរជាតិ​ត្រូវ​បាន​គេ​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​សម្រស់​របស់​គាត់​ដែល​មាន​ភាព​ស្រស់​ស្អាត​ ​និង​ប្លែក​ខ្លាំង​នៅពេល​ដែល​គាត់​បាន​ស្លៀក​ឈុត​ប្រពៃណី​របស់​ប្រទេស​កម្ពុជា​។​ ​

គួរ​បញ្ជាក់​ផង​ដែល​ថា​ ​ប្រទេស​កម្ពុជា​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កម្មវិធី​ប្រកួត​កញ្ញាឯក​ភពផែន​ដី​នា​ឆ្នាំ២០១៩នេះ​។​ ​កម្មវិធី​នេះ​បាន​ផ្សព្វផ្សាយ​ពី​វប្បធម៌​ ​និង​ប្រពៃណី​ ​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ​ផង​ដែរ​៕​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម