អតីត Freshie Girl យ៉ែម ស្រីពេជ្រ រំលឹករឿងជូរចត់ក្នុងវិថីសិល្បៈ
ភ្នំពេញ៖ អតីត Freshie Girl ជំនាន់ទី១៤ ឆ្នាំ២០១៥ បានបង្ហោះសារលើ Instargram របស់ខ្លួនថា “សូមកុំភ្លេចអតីតកាលរបស់ខ្លួន”។ សារមួយឃ្លានេះពិតជាមានអត្ថន័យណាស់សម្រាប់អ្នកសិល្បៈទូទៅ។ កញ្ញា យ៉ែម ស្រីពេជ្រ ជាតារាសម្តែងមួយរូបកំពុងទទួលការចាប់អារម្មណ៍ពីទស្សនិកជនជាខ្លាំងក្រោយពេលរូបគាត់បានថតខ្សែភាពយន្តធំមួយរឿង ដែលមានភាពទាក់ទាញជាខ្លាំង។
កញ្ញា យ៉ែម ស្រីពេជ្រ ជាអតីត Freshie Girl ជំនាន់ទី១៤ ឆ្នាំ២០១៥ ហើយក៏ជាម្ចាស់ពានរង្វាន់ 12Plus និងពានរង្វាន់ថតស៊ីកាម៉េរាផងដែរ។ កញ្ញា យ៉ែម ស្រីពេជ្របានប្រាប់ MyTV Plus ថា “គាត់បានបង្ហាះសារថា កុំភ្លេចអតីតកាល” គឺគាត់ចង់រំលឹកពីភាពជូរចត់នៅពេលដែលគាត់ប្រឡង Freshie Girl ដោយសារតែគាត់មិនចេះរាំទើបធ្វើឱ្យរូបគាត់មិនបានជាប់លេខនឹងគេ។ ហើយស្រដៀងទៅនឹងការថតខ្សែភាពយន្តផងដែរ គឺពិតជាលំបាកដូចគ្នានៅពេលចាប់ផ្តើមដំបូង។
កញ្ញា យ៉ែម ស្រីពេជ្រ មិនត្រឹមតែមានអាជីពសិល្បៈនោះទេ គឺគាត់មានរបបលក់ផលិតផលម៉ាកថែរក្សាសម្រស់ផងដែរ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- តារាខ្មែរ
- យ៉ែម ស្រីពេជ្រ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍