ក្មេងស្រីអាយុ៣ឆ្នាំត្រូវម្តាយប្រើហិង្សាលើខណៈថតម៉ូតសម្លៀកបំពាក់ (មានវីដេអូ)
ប្រទេសចិន៖ យោងទៅតាមការរាយការណ៍ពីប្រទេសចិន ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ត្រូវបានម្តាយអាយុ៣២ឆ្នាំប្រើហិង្សាដាក់ខណៈពេលដែលនាងមានការហត់នឿយនឹងការថតបង្ហាញម៉ូតសម្លៀកបំពាក់។ នៅក្នុងវីដេអូដែលមានរយៈពេល៣៤វិនាទីបានបង្ហាញពីក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ឈ្មោះNiu Niu ដែលជាម៉ូឌែលថតម៉ូតឱ្យក្រុមហ៊ុនសម្លៀកបំពាក់មួយ។ វីដេអូ និង រូបភាពហិង្សាលើកុមារីម្នាក់នោះត្រូវបានចែកចាយនៅប្រព័ន្ធ Weibo-China ដែលជាបណ្តាញសង្គមដ៏ធំមួយរបស់ចិន។ ហើយវីដេអូនោះមានអ្នកមើលរហូតដល់ទៅ៣៧លានដង និង មានការបង្ខំឱ្យម្តាយក្មេងស្រីនោះចេញមុខសុំទោស។
ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម Weibo-China ម្តាយរបស់ក្មេងស្រីបានបង្ហោះសារសុំទោសនៅលើគណនេយ្យដែលមានឈ្មោះNiu Niu’s Mumដែលបានរៀបរាប់ថា ”ខ្ញុំគ្មានចេតនាធ្វើបាបនាងទេ ហើយខ្ញុំសុំទោសចំពោះការយល់ច្រឡំដែលបណ្តាលមកពីសកម្មភាពមិនសមរម្យ ហើយខ្ញុំសុំបញ្ជាក់ម្តងទៀត កូនស្រីរបស់ខ្ញុំទទួលបានការយកចិត្តទុកដាក់ និង ការមើលថែបានយ៉ាងល្អ អរគុណសម្រាប់ការយោគយល់។” ការសុំទោសរបស់នាងបានធ្វើឱ្យមនុស្សជាង៥ម៉ឺននាក់ចូលទៅបញ្ចេញមតិក្នុងរយៈពេលមិនដល់ ៤ម៉ោងផង ហើយមានមតិខ្លះបាននិយាយថា”អ្នកធ្វើអាជីវកម្មទៅលើកុមារដើម្បីរកចំណូលសម្រាប់ខ្លួនឯង”។
ជាក់ស្តែងច្បាប់ស្តីពីការផ្សព្វផ្សាយរបស់ចិនបានរារាំងក្រុមហ៊ុនមិនឱ្យប្រើប្រាស់អនិតិជនអាយុក្រោមអាយុ ១០ ឆ្នាំឡើយ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍