កញ្ញា សាសា បាត់មុខមួយរយៈដោយសារជួបបញ្ហានៅពេល...
ភ្នំពេញ៖ ទស្សនិកជនប្រហែលជាឆ្ងល់ថា តើប៉ុន្មានឆ្នាំនេះកញ្ញា សាសា តារាចម្រៀងផលិតកម្ម “ថោន” បាត់ខ្លួនទៅណាដូចជាមិនដែលឃើញរូបគាត់បង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ ឬ ផលិតកម្មរបស់គាត់នោះឡើយ។ តែពេលនេះបានឃើញរូបគាត់ហើយតាមបណ្តាញហ្វេសប៊ុករបស់គាត់ផ្ទាល់គឺ កញ្ញា សាសា កំពុងជួបបញ្ហាទាក់ទងនឹងសម្រស់របស់គាត់ គឺមុខរបស់គាត់អាឡែកហ្ស៊ី ជាហេតុធ្វើឱ្យគាត់បានចាកចេញពីវិថីសិប្បៈ។
ពីមុនមុខរបស់កញ្ញា សាសា គឺម៉ត់រលោងសរស្អាត ប៉ុន្តែគាត់នៅតែមិនអស់ចិត្ត ក៏ចង់ទៅកែបន្ថែមទៀត ហើយលទ្ធផលបែរជានាំទុក្ខដល់ខ្លួនទៅវិញ។ ស្រាប់តែថ្មីៗនេះ តារាចម្រៀងដែលមានការគាំទ្រក្នុងស្រទាប់យុវវ័យម្នាក់នេះ បានជួប បញ្ហាផ្ទៃមុខហើយ ចេញស្នាមអុជពេញមុខ ដោយសារការបកមុខឱ្យស្អាតជួបបញ្ហាប្រតិកម្មស្បែកមុខ។
កញ្ញា សាសាបានបង្ហោះសារមួយដែលចង់ណែនាំដល់យុវនារី និងបុរសទាក់ទងនឹងការកែសម្ផស្សថា៖ “ទស្សនិកជនគួរតែប្រយ័ត្នដោយសារ ការអ៊ុតមុខបែបនេះ ពិតជាទទួលបានផលជាទីគាប់ចិត្តមែន តែវាក៏ជាផលពិបាក និង ត្រូវឈឺចាប់ខ្លាំងនៅពេលយើងអ៊ុតវាម្តងៗ ដោយសារត្រូវប្រើឧបករណ៍ជាច្រើន មកប៉ះផ្ទៃមុខយើងម្តងៗ បើអាចបានតាមធម្មជាតិក៏ល្អម្យ៉ាងដែរ”៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- កញ្ញា សាសា
- តារាខ្មែរ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍