តារាសម្តែងអ្នកនាង Christy Chung រៀបអាពាហ៍ពិពាហ៍លើកទី៣
បរទេស៖ នៅពេលដែលតារាភាពយន្តហុងកុងអ្នកនាង Christy Chung បានរៀបការជាមួយតារាសម្តែង និង ចម្រៀងជនជាតិចិនលោក Shawn Zhang មានមនុស្សជាច្រើនដែលមានការសង្ស័យចំពោះអាពាហ៍ពិពាហ៍នេះ។
អ្នកនាង Chung ស្ថិតក្នុងវ័យ៤៨ ឆ្នាំ ខណៈដែលលោក Zhang មានអាយុ ៣៦ ឆ្នាំបានជួបគ្នានៅក្នុងកម្មវិធី ណាត់ជួបគ្នានៅប្រទេសចិន ដែលស្នេហានេះប្រហែលកើតឡើងនៅក្នុងឆ្នាំ២០១៥។ គាត់បានសុំនាងរៀបការប្រហែលមួយឆ្នាំក្រោយនៅ ខែមិថុនា ឆ្នាំ២០១៦។
នេះគឺជាអាពាហ៍ពិពាហ៍លើកទីបីរបស់ Chung និង ជាលើកទី១របស់ Zhang។ Chung ដែលមានឈាមកាត់ចិន-វៀតណាមមានកូនបីនាក់ជាមួយអតីតស្វាមីរបស់នាងដែលជាអ្នកជំនួញជនជាតិអង់គ្លេសលោក Glen Ross និងអ្នកផលិតតន្រ្តីតៃវ៉ាន់លោក Jon Yen ។
កាលពីថ្ងៃព្រហស្បតិ៍ថ្ងៃ១១មេសា អ្នកនាង Chung បានបង្ហោះរូបនៅក្នុងWeibo ចំនួនបួនសន្លឹកនៃរូបថតអាពាហ៍ពិពាហ៍របស់នាងជាមួយលោក Zhang និងសរសេរថានាងសប្បាយចិត្តអស់ពីបេះដូងដែលបានរៀបរាប់ថា ”ខ្ញុំបានស្វែងរកមូលហេតុដែលធ្វើឱ្យខ្ញុំសប្បាយរីករាយហើយខ្ញុំអាចរកឃើញចំណុចវិជ្ជមានមួយចំនួនពីអតីតកាលនិងស្វែងរកអ្វីវិជ្ជមាននៅក្នុងពេលបច្ចុប្បន្ននេះហើយខ្ញុំក៏នឹងបន្តស្វែងរកអ្វីដែលវិជ្ជមាននាពេលអនាគតផងដែរ” ។
អ្នក Chung ត្រូវបានគេស្គាល់ថាជាតារាស៊ិចស៊ីស្រីក្នុងរឿង Mermaid Got Married ឆ្នាំ១៩៩៤ ថ្មីៗនេះនាងបានបង្ហាញខ្លួននៅក្នុងរឿង ”Fall In Love At First Kiss” ជាមួយតារាសម្តែងតៃវ៉ាន់ លោក Talu Wang និងតារាភាពយន្តចិន លោក Jelly Lin ។ នាងបានដើរតួជាម្ដាយរបស់ លោក Wang ខណៈដែលតួសម្តែងក្នុងស្រុក លោក Christopher Lee បានសម្ដែងជាប្ដីរបស់នាងនៅក្នុងខ្សែភាពយន្តនេះ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Christy Chung
- Featured
- ពត៌មានតារា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍