Connect with us

Atletico Madrid ផ្ទេរយកខ្សែការពារ Santiago Arias ពីក្លិបហូឡង់ PSV Eindhoven

Atletico Madrid បាននាំយកខ្សែការពារ Santiago Arias ពីក្លិបហូឡង់ PSV Eindhoven ដើម្បីជំនួសខ្សែការពារ Sime Vrsaljko ដែលផ្ទេរទៅ Inter Milan ក្រោមកិច្ចសន្យាខ្ចីជើង។ Arias បានចុះកិច្ចសន្យា៥ឆ្នាំជាមួយ Atletico ដោយមានថ្លៃផ្ដាច់កុងត្រា ៨០លានអឺរ៉ូ។ កីឡាករជម្រើសជាតិកូឡុំប៊ីខាងលើ បានផ្លាស់ពី Sporting Lisbon ទៅ PSV នៅឆ្នាំ២០១៣។ គេបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំលីគកំពូលហូឡង់រដូវកាល២០១៧-១៨។ ដោយឡែក Atletico Madrid បានអរគុណ Vrsaljko ចំពោះការរួមចំណែកជួយក្លិប២រដូវកាលកន្លងមក។ អតីតសមាជិក Dinamo Zagreb ចូលរួម Inter ក្រោមកិច្ចសន្យាខ្ចីអមដោយជម្រើសទិញផ្ដាច់។ Vrsaljko បានលេងក្នុងជម្រើស១១នាក់ដំបូងរបស់ក្រូអាត៦ដងក្នុងចំណោម៧ប្រកួតនៅ World Cup 2018 ដែលក្រូអាតឡើងផ្ដាច់ព្រ័ត្រចាញ់បារាំង២-៤៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម