Unai Emery៖ ទោះបីឈ្នះជើងទីមួយ ២-០ តែ Arsenal សង្ឃឹមតែ ៥០% ប៉ុណ្ណោះ ឡើងទៅវគ្គបន្ត
អង់គ្លេស៖ ការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League របស់ Arsenal ជាមួយនឹង Napoli ស្ថិតក្នុងកម្រិត ៥០-៥០ នេះបើយោងតាមលោក Unai Emery គ្រូបង្វឹកក្រុមកាំភ្លើងធំ បើទោះបីជាក្រុមរបស់គាត់ទទួលបានជ័យជំនះ ២-០ នៅ Emirates Stadium ក៏ដោយ។
កីឡាករ Aaron Ramsey និង Lucas Torreira ជួយឱ្យក្រុមម្ចាស់ផ្ទះនាំមុខក្រុមភ្ញៀវ ២គ្រាប់មុន តាំងពីតង់ទី១។ លទ្ធផលឈ្នះ ២ ទល់ ០ ធ្វើឲ្យក្រុមកាំភ្លើងធំសង្ឃឹមខ្ពស់សម្រាប់លទ្ធភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែអ្នកចាត់ការទូទៅលោក Unai Emery បាននិយាយថា Arsenal ស្ថិតនៅដំណាក់កាល ៥០-៥០ ប៉ុណ្ណោះ មិនអាចប្រហែសនៅក្រៅដីបាននោះទេ។
លោក Emery បាននិយាយថា៖ ជើងទីមួយមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទទួលបានលទ្ធផលល្អ ។ យើងសមនឹងទទួលបានជ័យជម្នះ ប៉ុន្តែយើងដឹងថា នឹងមានការលំបាកខ្លាំងណាស់ពេលទៅទឹកដីគេ។ ទម្រង់លេងរបស់គូប្រកួតនៅក្នុងដីគឺមានភាពរឹងមាំខ្លាំងណាស់ យើងនឹងប្រយ័ត្នជាងមុនព្រោះនៅសល់ ៩០នាទីដើម្បីឈានទៅវគ្គបន្ទាប់ ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍