Connect with us

Man City ចុះហត្ថលេខាយកខ្សែការពារហុល្លង់វ័យក្មេងពីក្លិប PEC Zwolle

ក្លិប Manchester City បានស៊ីញេកិច្ចសន្យាជាមួយខ្សែការពារកណ្ដាលវ័យ២១ឆ្នាំ Philippe Sandler ពីក្លិបហុល្លង់ PEC Zwolle។ ក្លិប Man City មិនបានទម្លាយពីសុពលភាពនៃកិច្ចសន្យានិងតម្លៃផ្ទេរឡើយ។ តាមពិត កីឡាករដែលធ្លាប់ជាប់ជម្រើសជាតិU20ហុល្លង់ក្នុងឆ្នាំ២០១៧ ដុះដាលចេញពីថ្នាលយុវជន Ajax តែផ្ដើមអាជីពក្រុមធំនៅ Zwolle ក្នុងឆ្នាំ២០១៦។ Sandler ក៏អាចលេងតួនាទីបម្រើការពារបានដែរ។ គេជាសមាជិកថ្មីទី៣របស់លោក Pep Guardiola ក្នុងរដូវក្ដៅឆ្នាំ២០១៨នេះ បន្ទាប់ពីការមកដល់របស់ Riyad Mahrez ពី Leicester City តម្លៃ៦០លានផោន និងខ្សែបម្រើបារាំងវ័យ១៨ឆ្នាំ Claudio Gomes ពី PSG៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម