ខុសពីម៉ុងសាយដែលគេនិយមសម្តែងនៅពេលចូលឆ្នាំចិន របាំត្រុដិក្លាយជារបាំ…
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរម្តងៗមានបណ្តាស្ថាប័នជាច្រើនតែងតែអញ្ជើញក្រុមរបាំប្រពៃណីដើម្បីសម្តែងរបាំត្រុដិចូលរួមអបអរថ្ងៃចូលឆ្នាំថ្មី។ ពាក្យថាត្រុដិមាន ន័យថា ”ការផ្តាច់” ដូចនេះគេសម្តែងរបាំត្រុដិនេះឡើងនៅក្នុងឱកាសបុណ្យចូលឆ្នាំក្នុងន័យ កាត់ផ្តាច់ឆ្នាំចាស់ និង ស្វាគមន៍ឆ្នាំថ្មីដើម្បីប្រសិទ្ធពរជ័យសិរីសួស្តីឡើង។
របាំនេះត្រូវការឧបករណ៍មួយចំនួន និងអ្នកសម្តែងប្រុសស្រីមួយក្រុមដើម្បីកាន់ឧបករណ៍ក្នុងការច្រៀង និងសម្តែងដែលឧបករណ៍ទាំងនោះមានដូចជាកញ្ចារ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ឬ ទ្រសោ និង សន្ទូច។ រីឯគ្រឿងសម្រាប់តែងកាយវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។ ជាទូទៅរបាំនេះឃើញមានការសម្តែងឡើងតែពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងគេក៏អាចសម្តែងបាននៅពេលដែលមានគ្រោះរាំងស្ងូតម្តងៗដើម្បីសុំទឹកភ្លៀងផងដែរ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured
- សង្ក្រាន្តឆ្នាំថ្មី

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍