ថ្វីត្បិតតែមិនមានកម្មវិធីធំដុំដូចរាល់់ឆ្នាំ តែសៀមរាបសង្ក្រាន្តនៅតែអ៊ូអរ និងរៀបចំបានស្អាតប្លែក
ខេត្តសៀមរាប៖ ថ្វីត្បិតតែឆ្នាំនេះ ខេត្តសៀមរាបមិនបានរៀបចំកម្មវិធីអង្គរសង្ក្រាន្ត ឱ្យបានធំដុំដូចជារាល់ឆ្នាំក្តី តែគេសង្កេតឃើញថា ខេត្តសៀមរាបនៅតែមានសភាពអ៊ូអរ និងរៀបចំបានស្អាតសម្រាប់ស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកដដែរ។ ទោះបីជាចំនួនភ្ញៀវដូចជាធ្លាក់ចុះបន្តិចក្តី ដោយសារតែខេត្តផ្សេងៗក៏បានរៀបចំកម្មវិធីសង្ក្រាន្តផងដែរ ខេត្តសៀមរាបនៅតែមានចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនមកលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។ លើសពីនេះទៅទៀតសង្ក្រាន្តខេត្តសៀមរាប ក៏ទទួលបានការសរសើរពីការរៀបចំ និងតុបតែងលម្អបានទាក់ទាញ និងមានសោភ័ណ្ឌភាពប្រកបដោយលក្ខណៈច្នៃប្រឌិតផងដែរ។
ចង់ដឹងថាខេត្តសៀមរាបបានរៀបចំអ្វីខ្លះសម្រាប់កម្មវិធីសៀមរាបសង្ក្រាន្តនាឆ្នាំនេះសូមអញ្ជើញទស្សនារូបភាពស្អាតៗនៃការរៀបចំរបស់ខេត្តសៀមរាបទាំងអស់គ្នា៖
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured
- សង្ក្រាន្តឆ្នាំថ្មី

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍