តោះមកដឹងចំនួនអ្នកស្លាប់ ក្នុងចំណោមប្រទេសអាស៊ាន៤ អំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី
បរទេស ៖ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី គិតចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៣៤លើក បណ្ដាលឱ្យមានមនុស្សស្លាប់ ៥៩នាក់ និងរបួស ២៣៨នាក់ ។ គ្រោះថ្នាក់ ភាគច្រើនបង្កឡើងដោយសារល្បឿន និងមិនគោរពសិទ្ធិ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ តួលេខអ្នកស្លាប់នេះ ធ្វើឱ្យកម្ពុជា ស្ថិតនៅលេខរៀងបន្ទាប់ពីប្រទេសថៃ ក្នុងចំណោមប្រទេសចំនួន៤ ដែលបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី រួមមាន ថៃ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។
បើយោងតាមរបាយការណ៍នៃមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពចរាចរណ៍ថៃ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញថា យ៉ាងហោចណាស់មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គិតក្នុងរយៈពេល ៦ថ្ងៃ (ពីចុងសប្ដាហ៍កន្លងទៅ) មានចំនួន ៣៤៨នាក់ និងរបួស ៣០៦៨នាក់ ។ អ្នកស្លាប់ភាគច្រើន ជាអ្នកបើកបរម៉ូតូ ដោយមិនបានពាក់មួកសុវត្ថិភាព ក្នុងនោះ គ្រោះថ្នាក់មានជាង ៦ម៉ឺនករណី ។
ដោយឡែក ក្រសួងសន្តិសុខសាធារណៈឡាវ បានឱ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឡាវ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតមនុស្ស ២៩នាក់ និងរបួស ៣៨៥នាក់ ក្នុងចំណោមគ្រោះថ្នាក់ចំនួន ២០៧លើក។ មូលហេតុបង្កគ្រោះថ្នាក់ ភាគច្រើន គឺ ការបើកបរពេលស្រវឹង និងការបំពានច្បាប់ចរាចរណ៍។
នៅប្រទេសមីយ៉ាន់ម៉ា សមត្ថកិច្ច បានចេញរបាយការណ៍កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ថា មានមនុស្ស ៤នាក់ បានស្លាប់ និង ៤២នាក់ រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងកាសបុណ្យចូលឆ្នាំថ្មីនៅមីយ៉ាន់ម៉ា ដែលមានរយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩។ មូលហេតុបង្កគ្រោះថ្នាក់ គឺ បង្កឡើងដោយការបែកកង់ឡាន ។ តួលេខស្លាប់នេះ មានចំនួនតិចបំផុត បើធៀបទៅនឹងឆ្នាំមុន ដែលមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រាប់រយនាក់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ៕
ប្រភព៖ The Nation, Xinhua
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍