Connect with us

បាត់ដំបង​ ​ទទួលភ្ញៀវ​ទេសចរ​ច្រើនជាង​គេ​ ​ខណៈ​សៀមរាប​ ​ឈរ​នៅ​លេខ៣​ ​

​ភ្នំពេញ​ ​៖​ ​យោង​តាម​ស្ថិតិ​ភ្ញៀវ​ទេសចរ​ ​នា​ឱកាស​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ​គិត​ចាប់ពី​ថ្ងៃទី១៤​ ​ដល់​ ​១៦​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​របស់ក្រ​សួង​ទេសចរណ៍​ ​បាន​បង្ហាញថា​ ​ខេត្ត​ ​៣​ ​ទទួលភ្ញៀវ​ទេសចរ​ច្រើនជាង​គេ​ ​គឺ​ ​ខេត្តបាត់ដំបង​ ​ស្វាយរៀង​ ​និង​ខេត្តសៀមរាប​ ​។​ ​

ស្ថិតិ​ខាងលើ​ឱ្យ​បានដឹង​ថា​ ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ជាង​ ​៨៧ម៉ឺន​នាក់​ ​បាន​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ខេត្តបាត់ដំបង​ ​ដែល​ឈរ​នៅ​លំដាប់​ទី១​ ​។​ ​ចំណែក​ ​ខេត្តស្វាយរៀង​ ​ទទួលភ្ញៀវ​ទេសចរ​ ​ចំនួន​ជាង​ ​៤៦ម៉ឺន​នាក់​ ​ឈរ​នៅ​លំដាប់​ទី២​ ​ខណៈ​ខេត្តសៀមរាប​ ​ទទួលភ្ញៀវ​ចំនួន​ ​៣៨ម៉ឺន​នាក់​ ​ឈរ​នៅ​លេខ៣​ ​។​

​ស្ថិតិ​របស់ក្រ​សួង​ទេសចរណ៍​បន្ត​ថា​ ​ជា​រួម​ ​ភ្ញៀវ​ទេសចរ​ចំនួន​ជាង​ ​៤,៧លាន​នាក់​ ​(​៤​ ​៧២៦​ ​៦០២​)​ ​បាន​ធ្វើដំណើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​ ​៣ថ្ងៃ​ ​។​ ​តួលេខ​នេះ​ ​បាន​កើនឡើង​ជាង​ ​៦៧ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​ ​។​ ​ក្នុង​នោះ​ ​ភ្ញៀវ​ជាតិ​ ​មាន​ ​៤​ ​៦៣៩​ ​៣៤១​ ​នាក់​ ​កើនឡើង​ជាង​ ​៦៦ភាគរយ​ ​និង​អន្តរជាតិ​ ​៨៣១២៣​ ​នាក់​ ​កើនឡើង​ជាង​ ​៩៨ភាគរយ​ ​៕​

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

Loading...

ពេញនិយម