ទោះត្បូងឃ្មុំ ទទួលភ្ញៀវទេសចរតិចជាងគេ តែមានកំណើន ៤០០% ធៀបនឹងឆ្នាំមុន
យោងតាមស្ថិតិភ្ញៀវទេសចរ នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ គិតចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ខេត្តត្បូងឃ្មុំដែលជាខេត្ត ទើបបង្កើតថ្មីទទួលបានភ្ញៀវទេសចរតិចជាងគេ ចំណែកឯខេត្តចំនួន៣ ទទួលភ្ញៀវទេសចរច្រើនជាងគេ ពោលគឺ ខេត្តបាត់ដំបង ស្វាយរៀង និងខេត្តសៀមរាប។
ស្ថិតិខាងលើបានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ត្រឹមតែ ៤ម៉ឺន៧ពាន់នាក់ បានធ្វើដំណើរកម្សាន្តនៅក្នុងខេត្តត្បូងឃ្មុំ។ ចំណែកឯខេត្តដែលបានទទួលភ្ញៀវទេសចរច្រើនជាគេគឺ ខេត្តបាត់ដំបងមានភ្ញៀវជាតិ និងអន្តរជាតិរហូតដល់ជាង ៨៧ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ត ដែលឈរនៅលំដាប់ទី១។ ចំណែក ខេត្តស្វាយរៀង ទទួលភ្ញៀវទេសចរចំនួនជាង ៤៦ម៉ឺននាក់ ឈរនៅលំដាប់ទី២ ខណៈខេត្តសៀមរាប ទទួលភ្ញៀវចំនួន ៣៨ម៉ឺននាក់។
ខេត្តត្បូងឃ្មុំគឺជាខេត្តថ្មីមួយដែលទើបបង្កើតដោយបំបែកចេញពីខេត្តកំពង់ចាមនៅចុងឆ្នាំ២០១៣ ហើយមានស្រុកចំនួន៦ និង ក្រុងចំនួន១។ ខេត្តត្បូងឃ្មុំមានភ្ញៀវទេសចរណ៍មកកម្សាន្តសរុបតាមរមណីយដ្ឋានមានចំនួន 2,3560 នាក់ បើធៀបឆ្នាំមុនមានចំនួន ៥៧៥៧ កើនចំនួន ៣០០,២៤%នាក់ ភ្ញៀវអន្តជាតិចំនួន ៨៤នាក់ បើធៀបឆ្នាំមានចំនួន១៧ កើន ៣៩៤,១២% មានដូចខាងក្រោម÷
- រមណីយដ្ឋានហ្លួងព្រះស្តេចកនចំនួន៩៥៤៣នាក់ ។
- រមណីយដ្ឋានអន្លង់ជ្រៃមានចំនួន2២០៧៥នាក់ ។
- រមណីយដ្ឋានទឹកធ្លាក់មានចំនួន១១២១នាក់។
- រមណីយដ្ឋាន ព្រះធាតុបាស្រីចំនួន១០១៦នាក់ ។
- រមណីដ្ឋានខ្នងក្រពើមានចំនួន៥៣៦នាក់។
- តំបន់រដ្ឋបាលសាលាខេត្តចំនួន៤៦៦៩នាក់។
- សហគមន៍ទេសចរណ៍ OBT (ហៅផ្កាឈូករ័ត្ន) ៤៦០០នាក់។
- អត្ថបទទាក់ទង :
- សង្ក្រាន្តឆ្នាំថ្មី

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍