នៅឆមាសទី ១ឆ្នាំនេះ ធនាគារជាតិ បានចាក់បញ្ចូលលុយរៀលទៅក្នុងទីផ្សារជាង ១,៤១ទ្រីលានរៀល
នៅឆមាសទី១ ឆ្នាំ ២០១៨នេះ ធនាគារជាតិនៃកម្ពុជា បានចាក់បញ្ចូលប្រាក់រៀលចូលទៅក្នុងទីផ្សារ តាមរយៈការធ្វើអន្តរាគមន៍ទិញប្រាក់ដុល្លារអាមេរិក ចំនួន ៥១ដង ពីធនាគារពាណិជ្ជ និងអាជីវករប្តូរប្រាក់ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៣៥០,៨លានដុល្លារអាមេរិក (ជាង ១,៤១ទ្រីលានរៀល) គឺថយចុះប្រមាណ ២៦,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដើម្បីរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសស្ថិរភាពថ្លៃ ធនាគារជាតិនៃកម្ពុជាបាន បន្តអនុវត្តគោលនយោបាយអត្រាប្តូរប្រាក់ដោយប្រុងប្រយ័ត្នបានគ្រប់គ្រងបម្រែបម្រួលអត្រាប្តូរប្រាក់។
ការថយចុះនៃទឹកប្រាក់អន្តរាគមន៍នេះ ជាចម្បងដោយសារ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់រៀលកាន់តែច្រើនតាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងកំណើនកម្ចី និងប្រតិបត្តិការស្វប់ (SWAP) ជារៀលក្នុងទីផ្សារអន្តរ ធនាគារ ចាប់តាំងពីមានការតម្រូវដោយធនាគារជាតិនៃកម្ពុជាឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិ រញ្ញវត្ថុមានឥណទានជារៀល ១០ភាគរយនៃសំពៀតឥណទានសរុប។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំហំប្រាក់រៀលដែលធនាគារពាណិជ្ជ និងអាជីវករប្តូរប្រាក់ទិញពីធនាគារជាតិនៃកម្ពុជា បានកើនឡើងជាលំដាប់ក្នុងកម្រិតជាមធ្យមប្រ មាណ ៤៧ភាគរយ ក្នុងមួយឆ្នាំ ដែលបង្ហាញពីការបន្តកើនឡើងនៃតម្រូវការប្រាក់រៀល នៅក្នុងសេដ្ឋកិច្ច។
សម្រាប់ឆ្នាំ ២០១៨នេះ តម្រូវការប្រាក់រៀលនៅលើទីផ្សាររំពឹងថា នឹងទាបជាងឆ្នាំ ២០១៧ ដោយនៅឆមាសទី ២ឆ្នាំ ២០១៨ គ្រឹះស្ថានធនាគារពាណិជ្ជ និងអាជីវករប្តូរប្រាក់អាចនឹងមាន តម្រូវការប្រាក់រៀលប្រមាណ ៣៧៣,៥លានដុល្លារអាមេរិក គឺបានថយចុះប្រមាណ ១៧,២ភាគរយ ធៀបនឹងឆមាសទី ២ឆ្នាំ ២០១៧។
ការកើនឡើងប្រតិបត្តិការ LPCO និងប្រតិបត្តិការទីផ្សារអន្តរធនាគារជារៀលនឹងបន្តរួមចំណែកបន្ថយការទិញប្រាក់រៀលពីធនាគារជាតិនៃកម្ពុជាដោយផ្ទាល់នៅឆមាសក្រោយ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការផ្គត់ផ្គង់រូបិយវត្ថុនៅក្នុងសេដ្ឋកិច្ចមានកម្រិតសមស្រប ដោយរក្សាអត្រាប្តូរប្រាក់ឲ្យមានស្ថិរ ភាព ក្នុងកម្រិតមួយដែលគាំទ្រដល់ស្ថិរភាពថ្លៃ និងម៉ាក្រូសេដ្ឋកិច្ចទាំងមូល។ ហើយថា ការរក្សាស្ថិរភាពតម្លៃប្រាក់រៀលក៏បានរួមចំណែករក្សាជំនឿចិត្តរបស់សាធារណជនមកលើប្រាក់រៀលផងដែរ។
ឯកឧត្តមថ្លែងទៀតថា ការបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយនៅ តែជាកត្តាចាំបាច់សម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុ ហើយការចូលរួមពីគ្រប់មជ្ឈដ្ឋានគឺជាកត្តាកំណត់នៃភាពជោគជ័យនេះ។
កាលពីឆ្នាំ ២០១៧ ដើម្បីផ្គត់ផ្គង់ប្រាក់រៀលស្របតាមតម្រូវការទីផ្សារ និងស្ថានភាពសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍លក់ប្រាក់រៀល ដោយទិញយកដុល្លារអាមេរិក បានប្រមាណ ៩១៥លានដុល្លារអាមេរិក បានកើនឡើង ១១ភាគរយ បើធៀបកាលពីឆ្នាំ ២០១៦៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍