វីដេអូស្នេហ៍លួចលាក់រវាងតារាហុងកុងពីរនាក់បានធ្វើឱ្យមានការសុំទោសជាសាធារណៈ (មានវីដេអូ)
ទីក្រុងហុងកុង៖ តារាចម្រៀង និង សម្តែងលោក Andy Hui វ័យ៥១ឆ្នាំ ដែលជាស្វាមីតារាចម្រៀង នាង Sammi Cheng បានធ្វើការសុំទោសជាសាធារណៈនៅពេលដែលត្រូវបង្ខំឱ្យធ្វើសន្និសីទកាសែត ក្រោយពេលវីដេអូស្និទ្ធស្នាលគ្នារវាងលោក និង តារាសម្តែង Jacqueline វ័យ៣០ឆ្នាំនៅលើតាក់ស៊ីបានបែកធ្លាយឡើង។ វីដេអូដែលបានចែកចាយយ៉ាងច្រើនកាលពីថ្ងៃអង្គារបានធ្វើឱ្យលោកបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំងដោយសារតែលោកផឹកស្រវឹងខ្លាំងជ្រុលក្រោយពីបានចូលរួមកម្មវិធីខួបកំណើត៣០ឆ្នាំរបស់ Jacqueline។
ក្រោយវីដេអូត្រូវបានចែកចាយយ៉ាងច្រើនមក Jacquelineដែលជាមិត្តស្រីរបស់តារាសម្តែងប្រុស លោក Kenneth Ma វ័យ៤៥ឆ្នាំបានធ្វើការបិទ Commentនៅលើ IG របស់ខ្លួន និង មិនមានការបកស្រាយអ្វីទាំងអស់។ ចង់ដឹងកាន់តែច្បាស់តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍