Connect with us

ភ្លុក​ដំរី​ជិត៣០០០នៅ​ប្រទេស​ចិន​ត្រូវ​បាន​រឹបអូស​

​ប្រទេស​ចិន​៖​ ​កាលពី​ខែមុន​នេះ​ ​អាជ្ញាធរ​ចិន​បាន​រឹបអូស​ភ្លុក​ដំរី​ចំនួន​ ​៧.៥តោន​ដែល​វា​ជា​ចំនួន​ដ៏​ច្រើនលើស​លប់​មិនធ្លាប់​មាន​។​ ​​ប្រទេស​ចិន​គឺជា​ប្រទេស​ដែល​មាន​ទីផ្សារ​ជួញដូរ​ភ្លុក​ដំរី​ធំ​បំផុត​នៅ​លើ​ពិភពលោក​ ​ដែល​ជនជាតិ​ចិន​ចូលចិត្ត​យក​ភ្លុក​ដំរី​នេះ​មក​ប្រើប្រាស់​សម្រាប់​ធ្វើជា​ឱសថ​ ​និង​ ​គ្រឿង​តុបតែង​លម្អ​ផង​ដែរ​។​ ​

 

នៅ​ឆ្នាំ២០១៧ការ​ជួញដូរ​ភ្លុក​ដំរី​ត្រូវ​បាន​ហាមឃាត់​ ​ប៉ុន្តែ​មិនមែន​មានន័យថា​ភ្លុក​ដំរី​លែង​មាននៅ​លើ​ទីផ្សារ​ប្រទេស​ចិន​នោះ​ឡើយ​ ​ព្រោះ​ទីផ្សារ​ងងឹត​នៅតែ​ជួញដូរ​ភ្លុក​ដំរី​ទាំងនេះ​ ​ដោយ​រូបភាព​មួយ​បាន​បង្ហាញ​ពី​ភ្លុក​ចំនួន​ ​២,៧៤៨ ភ្លុក​ ​នៅក្នុង​សាល​មួយ​។​ ​

ជនសង្ស័យ​ចំនួន២០នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ពាក់ព័ន្ធ​ការ​ជួញដូរ​លក់​ភ្លុក​ដំរី​ ​ហើយ​ការិយាល័យ​គយ​របស់​ចិន​បាន​ធ្វើការ​សន្យា​ថា​ពួកគេ​នឹង​បង្ក្រាប​ការ​ជួញដូរ​នេះ​នៅក្នុង​ឆ្នាំ២០១៩​ ​ការ​រាយ​ណ៍​ការបាន​បង្ហាញថា​ភ្លុក​ដំរី​ចំនួន៨.៥តោន​ត្រូវ​បាន​រឹបអូស​នៅក្នុង​ឆ្នាំនេះ​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម