Connect with us

ស្ងាត់​ៗ​ ​SM​ ​គ្រោង​បង្កើត​ក្រុម​ចម្រៀង​នារី​ថ្មី​ដែល​ទំនងជា​គូប្រជែង​របស់​ ​Blackpink​

​កូរ៉េ​ខាងត្បូង​៖​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ផលិតកម្ម​ ​SM​ ​ដែល​ជា​ផលិតកម្ម​យក្ស​មួយ​ក្នុងចំណោម​ផលិតកម្ម​យក្ស​ទាំង​បី​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ធ្លាប់​បាន​បង្ហើប​ថា​ខ្លួន​នឹង​បង្កើត​ក្រុម​ចម្រៀង​នារី​ថ្មី​មួយ​ដែល​នឹង​ក្លាយជា​ក្រុម​ចម្រៀង​នារី​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ​និង​មាន​ឥទ្ធិពល​បំផុត​ក្នុង​ ​K​-​pop​ ​។​ ក្រុម​អ្នកគាំទ្រ​ជាច្រើន​កំពុងតែ​រិះរក​ឈ្មោះ​របស់​ក្រុម​ចម្រៀង​នារី​ថ្មី​មួយ​នេះ​ដែល​ទំនងជា​មានឈ្មោះ​ថា​ ​“​FRNZ​”​ ​។​

​មូលហេតុ​ដែល​ក្រុម​អ្នក​គាំ​ទ្រ​សន្មត់​ថា​ក្រុម​ចម្រៀង​នារី​ថ្មី​មួយ​នេះ​អាច​នឹង​មានឈ្មោះ​ដូច្នេះ​ ​ដោយសារតែ​ឈ្មោះ​ ​“​FRNZ​”​ ​ត្រូវ​បាន​ចុះបញ្ជី​ក្រោម​ភ្នាក់ងារ​ពាណិជ្ជសញ្ញា​កូរ៉េ​ ​“​KOPRIS​”​ ​ដែល​ត្រូវ​បាន​ដាក់​ក្នុង​លំដាប់ថ្នាក់​ដ៏​មាន​សក្តា​នុ​ពល​បំផុត​សម្រាប់​ក្រុម​តន្រ្តី​ ​ព្រោះ​វា​អនុញ្ញាត​ឱ្យ​ប្រើ​សម្រាប់​សកម្មភាព​កម្សាន្ត​ ​និង​ ​សម្រាប់​ការប្រើ​ប្រាស់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ដូចជា​អាល់ប៊ុម​ចម្រៀង​ជាដើម​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មិនទាន់​មាន​ព័ត៌មាន​ផ្លូវការ​ពី​ផលិតកម្ម​ ​SM​ ​ទាក់ទង​នឹង​ឈ្មោះ​ ​ព្រមទាំង​សមាជិក​របស់​ក្រុម​ចម្រៀង​នារី​ថ្មី​មួយ​នេះ​ទេ​ ​ដែល​ខាង​ផលិតកម្ម​សន្យា​ថា​ ​នឹង​ជម្រាប​ព័ត៌មាន​ផ្លូវការ​នៅពេល​ក្រោយ​៕​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម