Connect with us

នៅឆមាសទី ១ឆ្នាំនេះ កម្ពុជា ជួបអតិផរណាក្នុងកម្រិត ២,៦ភាគរយ

កម្ពុជា ជួបអតិផរណាជាមធ្យមក្នុងកម្រិត ២,៦ភាគរយ នៅឆមាសទី ១ឆ្នាំ ២០១៨នេះ ពោលគឺទាបជាងគ្រាដូចគ្នាឆ្នាំ ២០១៧ ដែលមានកម្រិត ៣,៥ភាគរយ ដែលបណ្តាលមកពីការថមថយ នៃកំណើនថ្លៃម្ហូបអាហារ។

កំណើនថ្លៃក្រុមម្ហូបអាហារបានថយចុះមកត្រឹម ២,៦ភាគរយ ទាបជាងគ្រាដូចគ្នាឆ្នាំ ២០១៧ ដែលមានប្រមាណ ៤,៥ភាគរយ ដោយសារការបន្តមានកំណើនផលិតផលកសិកម្មក្នុងស្រុក ស្របពេលមានការថមថយកំណើនថ្លៃម្ហូបអាហារនៅវៀតណាម និងការថយចុះនៃថ្លៃម្ហូបអា ហារនៅថៃ ដែលជាប្រទេសនាំម្ហូបអាហារចូលមកកម្ពុជា។

ក្រុមទំនិញ និងសេវាពាក់ព័ន្ធ នឹងប្រេងឥន្ធនៈមានកំណើនថ្លៃ ៤,៣ភាគរយ ខ្ពស់ជាងគ្រាដូច គ្នាឆ្នាំ ២០១៧ ដែលមានប្រមាណ ២ភាគរយ បណ្តាលមកពីការកើនឡើងនៃតម្លៃប្រេងឆៅពិ ភពលោក ដោយសារការបន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងពីបណ្តាប្រទេសសមាជិកអង្គការនៃ ប្រទេសនាំចេញប្រេង (OPEC) ការធ្លាក់ចុះជាងការរំពឹងទុកនៃការនាំចេញប្រេងរបស់ប្រទេស វេណេហ៊្សុយអេឡា និងរុស៊្សី រួមផ្សំនឹងការរំពឹងទុកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេ រិកទៅលើប្រទេសអ៊ីរ៉ង់ ដែលអាចកាត់បន្ថយការនាំចេញប្រេងរបស់ប្រទេសនេះ។

នៅលើទីផ្សារកម្ពុជា ប្រេងសាំងបានឡើងថ្លៃ ១០,៦% ប្រេងម៉ាស៊ូត ៨,៦ភាគរយ ពោលគឺមានសន្ទុះកំណើនថ្លៃខ្ពស់ជាងអំឡុងពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ ចំណែកឧស្ម័ន មានប្រមាណ ៦,៤ភាគរយ ពោលគឺបានថយចុះ ដែលធ្វើឲ្យក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេង ឥន្ធនៈចូលរួមចំណែក ០,៥ភាគរយ ក្នុងអតិផរណារួម។

ទន្ទឹមនឹងនេះ ការប្រែប្រួលថ្លៃក្រុមទំនិញផ្សេងទៀតក្រៅពីម្ហូបអាហារ និងក្រុមទំនិញ និងសេវា ពាក់ព័ន្ធនឹងប្រេងឥន្ធនៈ កំណើនថ្លៃមានកម្រិត ២ភាគរយ ដែលមួយផ្នែកធំគឺដោយសារការ បន្តឡើងថ្លៃនៃក្រុមភោជនីយដ្ឋាន ៦,១ភាគរយ ខណៈក្រុមទំនិញ និងសេវាផ្សេងៗទៀតជារួម មានកំណើនត្រឹម ០,៧ភាគរយ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងរឹងមាំ ដោយអត្រាអតិផរណាបន្តស្ថិតក្នុងកម្រិតទាបប្រមាណ ២,៦ ភាគរយ ហើយអត្រាប្តូរប្រាក់មានស្ថិរភាពល្អប្រសើរ ក្នុងរង្វង់ ៤០៣៧រៀល ក្នុងមួយដុល្លារអា មេរិក នៅក្នុងឆមាសទី ១ឆ្នាំនេះ។ ចំណែកទុនបម្រុងអន្តរជាតិបានបន្តកើនឡើង និងរក្សាបាន កម្រិតខ្ពស់ ប្រមាណ ៦ខែនៃការនំាចូលទំនិញ និងសេវា ដែលស្មើនឹងប្រមាណពីរដងលើស កម្រិតដែលប្រទេសកំពុងអភិវឌ្ឍន៍គួមាន ដែលជាទូទៅមានកម្រិត ៣ខែ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម