យ៉ាន លីនដា ធ្វើខួបកំណើតឱ្យកូនគំរប់អាយុ១៨ឆ្នាំ
អូស្រ្តាលី៖ មួយរយៈពេលមុនដែលអ្នកទាំងអស់គ្នាបានដឹងហើយថាកូនស្រីរបស់អ្នកនាងយ៉ាន លីនដាដែលមានឈ្មោះថា Veronica ឬ Rony ដែលត្រូវជាកូនរបស់លោកយ៉ែមសំអូនដេលនោះបានមានជំងឺផ្លូវចិត្តធ្ងន់ធ្ងររហូតដល់ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដែលនាំឱ្យអ្នកនាងបាត់មុខអស់រយៈពេល១ឆ្នាំ ដើម្បីយកពេលវេលាមើលថែកូនស្រីតែម្នាក់រហូតដល់បានធូរស្បើយទើបអ្នកនាងបានចេញសារប្រាប់ប្រិយមិត្តជាសាធារណៈ។
មកដល់ពេលនេះអាការៈរបស់Rony បានជាសះស្បើយហើយ។ ហើយនៅពេលថ្មីៗនេះផងដែរអ្នកនាងបានប្រារព្ធពិធីខួបកំណើតអាយុ១៨ឆ្នាំដល់កូនស្រីបណ្តូលចិត្តរបស់ខ្លួនកាលពីថ្ងៃទី១១មេសាកន្លងទៅដោយភ្ជាប់ជាមួយសារជូនពរ និង ភាពរំភើបរីករាយជាខ្លាំង។ ភាពស្និទ្ធស្នាល និង ការយកចិត្តទុកដាក់របស់អ្នកនាងទៅលើ Rony ពិតជាបានផ្តល់ភាពកក់ក្តៅនិង បានបង្ហាញក្តីស្រលាញ់យ៉ាងធំធេងដែលអ្នកនាងមានចំពោះកូនទោះជា Rony ត្រូវឃ្លាតឆ្ងាយពីឪពុកមករស់ជាមួយតែម្តាយក្តី៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍