Connect with us

ពលរដ្ឋអាមេរិក នៅរដ្ឋឈីកាហ្គោ បើកការតវ៉ា ទាមទារអោយយកចិត្តទុកដាក់ខ្លាំងថែមទៀត លើបញ្ហាអំពើហិង្សាដោយអាវុធ

ក្រុមអ្នកតវ៉ា ដែលមានគ្នាប្រមាណ ២០០នាក់ បានបិទផ្លូវនៅតំបន់ Lake Shore Drive ក្នុងរដ្ឋឈីកាហ្គោ សហរដ្ឋអាមេរិក នៅព្រឹកនេះ ដើម្បីទាមទារអោយមានការយកចិត្តទុកដាក់ខ្លាំងថែមទៀត លើបញ្ហាអំពើហិង្សាដោយអាវុធ ។
អ្នករៀបចំការតវ៉ា រំពឹងថា ការប្រមួលផ្តុំតវ៉ានេះ នឹងជួយអោយមានការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាអំពើហិង្សា អំពើពុករលួយ និង កង្វះខាតការវិនិយោគលើផ្នែកសេដ្ឋកិច្ច នៅក្នុងទីក្រុងដែលសម្បូរទៅដោយជនជាតិអាមេរិកកាំងដើមកំណើតអាហ្រ្វិក ។
ក្រុមអ្នកតវ៉ា ក៏បានទាមទារអោយស្នងការប៉ូលីស លោក Eddie Johnson និង អភិបាលក្រុង លោក Rahm Emanuel ចុះចេញពីតំណែង សម្រាប់ការបរាជ័យក្នុងការទប់ស្កាត់អំពើហិង្សាដោយអាវុធ ក្នុងទីក្រុង ។
តែទោះជាយ៉ាងណា ដកស្រង់សម្តីកាលពីពេលថ្មីៗនេះ ស្នងការប៉ូលីស លោក Eddie Johnson បានអះអាងថា អំពើហិង្សាក្នុងទីក្រុង មានការថយចុះ ដោយសារតែការដាក់ចេញនូវវិធានការណ៍ថ្មីរបស់ប៉ូលីស ។ ប៉ុន្តែ លោកទទួលស្គាល់ថា វិធានការជាច្រើនផ្សេង ទៀត ក៏នឹងត្រូវដាក់ចេញនៅតំបន់មួយចំនួន ដែលកើតមានអំពើហិង្សាច្រើន ។
សម្រាប់ការតវ៉ានៅព្រឹកនេះ ក៏បានធ្វើអោយមានការកកស្ទះចរាចរ នៅតំបន់ជិតខាងនោះផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម