Connect with us

យកលេស​រៀបការ​ដើម្បី​បាន​ខ្លួនប្រាណ​ ​ត្រូវ​ជាប់គុក​ ​៧ឆ្នាំ​ ​នៅ​ឥណ្ឌា​

​ឥណ្ឌា​៖​ ​ថ្មី​ៗ​នេះ​ ​តុលាការ​នៅ​ប្រទេស​ឥណ្ឌា​ ​បាន​កាត់ទោស​ឱ្យ​វេជ្ជបណ្ឌិត​ម្នាក់​ ​ជាប់ពន្ធ​នា​គារ​ ​៧ឆ្នាំ​ ​ពាក់ព័ន្ធ​បទ​រំលោភ​សេពសន្ថវៈ​ ​បន្ទាប់ពី​គាត់​ ​បាន​ប្រាប់​ដៃគូ​ត្រូវជា​សង្សារ​ថា​ ​នឹង​រៀបការ​ជាមួយគ្នា​ ​ហើយ​អ្នក​ទាំងពីរ​បាន​រួមភេទ​ជាមួយគ្នា​ ​ដោយមាន​ការយល់ព្រម​ពី​ភាគី​ទាំងសងខាង​ ​។​ ​ប៉ុន្តែ​ចុងក្រោយ​ ​បុរស​រូប​នោះ​ ​បាន​ទៅ​រៀបការ​ជាមួយ​នារី​ម្នាក់​ផ្សេងទៀត​ទៅវិញ​ ​។​

​តុលាការ​កំពូល​ឥណ្ឌា​ ​រក​ឃើញថា​ ​នារី​ដែល​ជា​សង្សារ​របស់​វេជ្ជបណ្ឌិត​នោះ​ ​បាន​យល់ព្រម​រួមមេត្រី​ជាមួយគ្នា​ ​ដោយសារ​គាត់​ជឿជាក់​ថា​ ​ដៃគូ​របស់​គាត់​ ​ពិតជា​មានបំណង​ចូល​រោងការ​តាម​ប្រពៃណី​ពិតប្រាកដ​មែន​។​ ​ហេតុនេះ​ ​ចៅក្រម​សម្រេច​ថា​ ​នេះ​មិន​អាច​ចាត់ទុកជា​ការយល់ព្រម​គ្នា​បាន​នោះ​ទេ​។​ ​ចៅក្រម​ ​បាន​ចោទ​បុរស​ដដែល​នោះ​ថា​ ​មាន​ចេតនា​ ​មិន​រៀបការ​ជាមួយ​ជនរងគ្រោះ​ ​គឺ​ដើម្បី​តែ​សម្រេច​តណ្ហា​របស់​ខ្លួន​តែប៉ុណ្ណោះ​។​ ​ដូច្នេះ​ ​គេ​ត្រូវតែ​ទទួលទោស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។​

​សូមជម្រាប​ថា​ ​នេះ​មិនមែន​ជា​ករណី​ទីមួយ​នោះ​ទេ​ ​នៅ​ប្រទេស​ឥណ្ឌា​។​ ​ទិន្នន័យ​ពី​រដ្ឋាភិបាល​ឥណ្ឌា​ ​ឆ្នាំ២០១៦​ ​បង្ហាញថា​ ​ប៉ូលិស​ ​រក​ឃើញ​ករណី​ស្រដៀងគ្នា​នេះ​ ​ជាង​ ​១ម៉ឺន​ករណី​ ​ខណៈ​នៅ​ឆ្នាំ២០១៥​ ​ករណីនេះ​មាន​ ​៧៦៥៥​ ​ករណី​ ​។​ ​មិន​ខុសពី​បណ្ដា​ប្រទេស​មួយចំនួន​នៅក្នុង​ទ្វីបអាស៊ី​ ​ឥណ្ឌា​ឱ្យ​តម្លៃ​បំផុត​ទៅលើ​ព្រហ្មចារី​របស់​ស្ដ្រី​ ​ហើយ​អ្នក​ដែល​រួមភេទ​មុន​រៀបការ​ ​បើ​ដឹង​ ​នឹង​ពិបាក​រក​ស្វាមី​ ​៕​

​ប្រភព​៖​ ​BBC​
​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម