Connect with us

លោក​ ​ករុណា​ ​ពេជ្រ​ ​ជូនពរ​ ​មាស​ ​សុខ​សោភា​ ​ដំណឹង​ល្អ​ឆាប់​ៗ​

ភ្នំពេញ​៖​ ​ថ្មី​ៗ​នេះ​អ្នកនាង​ ​មាស​ ​សុខ​សោភា​ ​ត្រូវ​បាន​តារាចម្រៀង​ជាច្រើន​ត្រៀម​ជូនពរ​គាត់​ ​សូម​ឱ្យ​មានដំណឹង​ល្អ​ឆាប់​នេះ​ៗ​ ​ដោយសារតែ​ ​អ្នកនាង​មាស​ ​សុខ​សោភា​ ​តែងតែ​ធ្វើដំណើរ​ទៅ​សហរដ្ឋ​អាម៉េរិក​ ​ជាមួយ​គូស្នេហ៍​ដើម្បី​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​។​ ​ពេលនេះ​លោក​ ​ករុណា​ ​ពេជ្រ​ ​តារាចម្រៀង​ផលិតកម្ម​ ​“​ថោន​”​ ​ដែល​ទស្សនិកជន​ធ្លាប់ស្គាល់​រូប​គាត់​ព្រមទាំង​បទចម្រៀង​ល្បី​ៗ​របស់​គាត់​ផង​នោះ​ ​លោក​ ​ករុណា​ ​ពេជ្រ​ ​ក៏បាន​ជូនដំណើរ​អ្នកនាង​ ​មាស​ ​សុខ​សោភា​ ​ឡើង​យន្តហោះ​ ​ទៅ​សហរដ្ឋ​អាម៉េរិក​ ​ជាមួយ​គូស្នេហ៍​របស់​គាត់​។​ ​

​លោក​ ​ករុណា​ ​ពេជ្រ​ ​តារាចម្រៀង​ផលិតកម្ម​ ​“​ថោន​”​ ​ជា​មិត្ត​ជិតស្និទ្ធ​របស់​ ​មាស​ ​សុខ​ ​សោភា​ ​ក៏បាន​ជូនពរ​ឱ្យ​ ​អ្នកនាង​សុខសប្បាយ​តាមផ្លូវ​ ​ហើយ​ឆាប់​មានដំណឹង​ល្អ​។​ ​ទស្សនិកជន​ប្រហែលជា​ចង់​ដឹង​ហើយ​ថា​ ​តើ​ដំណឹងល្អ​របស់​អ្នកនាង​ ​មាស​ ​សុខ​សោភា​ ​នៅក្នុង​ពេលណា​ទើប​គាត់​ប្រកាស​ ​មានតែ​រង់ចាំ​មើល​ ​MyTV​ ​Plus​ ​និង​ប្រាប់​បន្ត​ទៀត​៕​

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម