Connect with us

Angelina​ ​Jolie​ ​បាន​លុប​ត្រកូល​ ​Pitt​ ​ចេញពី​ឈ្មោះ​ក្រោយ​ការលែងលះ​

បរទេស​៖​ ​Angelina​ ​Jolie​ ​បាន​លុប​ត្រកូល​អតីត​ស្វាមី​ចេញពី​ឈ្មោះ​ក្រោយពី​បាន​លែងលះ​ដាច់ស្រេច​ហើយ​។​ ​អាពាហ៍​ពិពាហ៍​រវាងPitt​ ​វ័យ៥៥ឆ្នាំ​ ​និង​ ​Jolie​ ​វ័យ៤៣ឆ្នាំ​ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវការ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ ​(​១២មេសា​)​។​ ​តារា​សម្តែង​ស្រីJolie​ ​បាន​បន្ថែម​ឈ្មោះPitt​ ​ដោយ​ស្របច្បាប់​បន្ទាប់ពី​រៀប​អាពាហ៍​ពិពាហ៍​រួច​កាលពី​ខែសីហា​ឆ្នាំ២០១៤​ ​ប៉ុន្តែ​ឈ្មោះ​នេះ​ត្រូវ​បាន​ដកចេញ​វិញ​ក្រោយពេល​អ្នក​ទាំងពីរ​បាន​លែងលះ​គ្នា​ជា​ផ្លូវការ​។​

ឯកសារ​ពី​តុលាការ​ដែល​ទទួល​ ​និង​ ​បាន​បង្ហាញ​ឈ្មោះ​ផ្លូវការ​របស់​តារា​សម្តែង​ស្រី​វ័យ៤៣ឆ្នាំ​មក​ឈ្មោះAngelina​ ​Jolie​ ​ធម្មតា​វិញ​។​ ​អតីត​គូស្នេហ៍​មួយគូ​នេះ​ដែល​បាន​ជួបគ្នា​ដំបូង​កាលពី​ឆ្នាំ២០០៤​ ​មុន​ពេល​ ​Brad​ ​Pitt​ ​ធ្វើការ​លែងលះ​ជាមួយ​អតីត​ភរិយា​ ​Jennifer​ ​Aniston​ ​បាន​មួយឆ្នាំ​។​ ​

​Pitt​ ​និង​ ​Jolie​ ​មានកូន​ចិញ្ចឹម​ចំនួន៦នាក់​គឺ​ ​Maddox17​ ​ឆ្នាំ​ ​Pax១៥​ ​ឆ្នាំ​ ​Zahara១៤​ ​ឆ្នាំ​ ​Shiloh១២​ ​ឆ្នាំ​ ​Vivienne​ ​និង​ ​Knox១០ឆ្នាំ​។​ ​Jolieនៅតែ​បន្តការងារ​សង្គម​ហើយ​ថ្មី​ៗ​នេះ​ដែរ​លោកស្រី​ក៏បាន​មានប្រសាសន៍​នៅក្នុង​អង្គការសហប្រជាជាតិ​ស្តីអំពី​ការទប់ស្កាត់​អំពើ​ហិង្សា​ផ្លូវភេទ​ដែល​មាន​គោលបំណង​ទប់ស្កាត់​ការរំលោភ​សេពសន្ថវៈ​ទៅលើ​ស្រ្តី​ ​និង​កុមារ​៕​

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម