Connect with us

Michelle​ ​Yeoh​ ​នឹង​ចូលរួម​សម្តែង​រឿង​បន្តបន្ទាប់​ទៀត​របស់​ ​Avatar​ ​វគ្គ២​

​បរទេស​៖​ ​Michelle​ ​Yeoh​ ​តារា​ស្រី​ចិន​ម៉ា​ឡេ​ ​បាន​សម្តែង​ជា​អ្នក​វិទ្យាសាស្រ្ត​ ​Dr​.​ ​Karina​ ​Moguek​ ​ក្នុង​រឿងAvatar​ ​sequel​ ​របស់James​ ​Cameron​។​ ​​ថ្មី​ៗ​នេះ​ដែរ​លោកJames​ ​Cameron​ ​បាន​បង្ហោះ​សារ​នៅ​លើ​គណនេយ្យTwitter​ ​របស់​លោក​ថា​ ​”​Michelle​ ​តែងតែ​បង្កើត​ ​អ្វី​ដែល​ប្លែក​ហើយ​ខ្ញុំ​កំពុងតែ​ទន្ទឹងរង់ចាំ​ដើម្បី​ធ្វើការ​ជាមួយMichelleនៅក្នុង​រឿងAvatar​ ​sequels​។​ ​

នៅក្នុង​ឆ្នាំ២០០៩​ ​រូបភាព​របស់​ ​Avatar​ ​អាច​រកចំណូល​បាន២.៨ពាន់​លាន​ដុល្លា​ជុំវិញ​ពិភពលោក​ ​ហើយ​ ​Avatar​ ​វគ្គ២​ ​ដែល​ជា​ខ្សែភាពយន្ត​ទី១ក្នុង​ខ្សែភាពយន្ត​ចំនួន៤ត្រូវ​បាន​កំណត់​នឹង​ដាក់​បញ្ចាំង​នៅ​រោងភាពយន្ត​អាម៉េរិក​នៅ​ថ្ងៃទី១៨ធ្នូ​ ​ឆ្នាំ២០២០​។​ ​ជាមួយនឹង​ ​Avatar​ ​វគ្គ៣​ ​ដែល​នឹង​ត្រូវ​មកដល់​នៅ​ថ្ងៃទី១៧​ ​ខែធ្នូ​ ​ឆ្នាំ២០២១​ ​ហើយ​ ​Avatar​ ​វគ្គ​ ​៤នៅ​ថ្ងៃទី២០ធ្នូ២០២៤​ ​និង​ ​Avatar​ ​វគ្គ​ ​៥នៅ​ថ្ងៃទី១៩ធ្នូ២០២៥ផង​ដែរ​។​ ​

Michelleដែល​ជា​តួអង្គ​សំខាន់​មួយ​នៅក្នុង​ខ្សែភាពយន្ត​អាស៊ី​បាន​ធ្វើ​ឱ្យ​មាន​ភាព​ជោគជ័យ​ខ្លាំង​នៅក្នុង​វិស័យ​ភាពយន្ត២០១៨​។​ ​Michelle​ ​នឹង​ត្រូវ​បង្ហាញខ្លួន​រួម​ជាមួយ​ ​Emilia​ ​Clarke​ ​និង​ ​Henry​ ​Golding​ ​នៅក្នុង​ខ្សែភាពយន្ត​ ​Boss​ ​Level​ ​របស់​ ​sci​-​fi​ ​៕​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម