Connect with us

Disney នឹង​បរិ​ចា្ច​គ​ទឹកប្រាក់៥លាន​ដុល្លា​សម្រាប់​ជួសជុល​ព្រះវិហារ​ ​Notre​-​Dame ឡើងវិញ​

​ញ៉ូ​វយ​ក​៖​ ​ក្រុមហ៊ុន​ ​Disney​ ​នឹង​ធ្វើការ​ឧប​ត្ថ​មទឹ​ក​ប្រាក់​ចំនួន៥លាន​ដុល្លា​សម្រាប់​ការសាងសង់​ឡើងវិញ​នូវ​ ​ព្រះវិហារ​ ​Notre​-​Dame​ ​។​ ​​ការ​រួមចំណែក​ដ៏​សំខាន់​ជាលើកដំបូង​ពី​អង្គភាព​សហរដ្ឋអាមេរិក​បន្ទាប់ពី​ភ្លើង​ឆេះ​វិហារ Notre​-​Dame កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ប៉ារីស​ដែល​បាន​បំផ្លាញ​អាគារ​ ​និង​ ​ធ្វើ​ឱ្យ​ជនជាតិ​បារាំង​ក៏ដូចជា​មនុស្ស​ជុំវិញ​ពិភពលោក​មានការ​សោក​ស្តាយ​ ​និង​រំជួលចិត្ត​ជា​ខ្លាំង​។​ ​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple​ ​លោក Tim​ ​Cook​ ​បាន​ប្រកាស​ចូលរួម​ក្នុង​កា​រប​រិចា្​ច​គ​ប្រាក់​មួយចំនួន​ផង​ដែរ​ស្រប​ពេល​ដែល​លោក​ ​Henry​ ​Kravis​ ​សហ​ស្ថាបនិក​មូលនិធិ​វិនិយោគ​ ​KKR​ ​និង​ភរិយា​អ្នកនាង Marie​-​Josee​ ​Kravis បាន​មានប្រសាសន៍​ថា​អ្នក​ទាំងពីរ​ក៏​នឹង​ចូល​រួម​បរិ​ចាគ​ទឹកប្រាក់​ចំនួន១០លាន​នៅក្នុង​គម្រោង​នេះ​ផង​ដែរ​។​ ​ចំណែក​ឯស​កល​វិទ្យាល័យ​ ​Notre​ ​Dame​ ​នៅIndiana​ ​ក៏បាន​សន្យា​ថា​នឹង​ចូលរួម​ថ​វិការ​ចំនួន១០០,០០០ដុល្លា​។​ ​

ទន្ទឹម​នឹង​នោះ​មហាសេដ្ឋី​ ​Bernard​ ​Arnault​ ​ដែល​ជា​ម្ចាស់​ ​LVMH​ ​ក្រុមហ៊ុន​ប្រេង Total​ ​និង​គ្រឿងសម្អាង​ ​L’Oreal​ ​ក៏បាន​ចូលរួម​ថ​វិការ​ចំនួន​ ​១១៣លាន​ដុល្លា​ផង​ដែរ​។​ ​សម្រាប់​អ្នកនយោបាយ​មួយចំនួន​បាន​ទទូច​ថា​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​អាច​ជួយការ​ពារ​បេ​តិ​ក​ភ័​ណ្ឌ​វប្បធម៌របស់ប្រទេសនេះដោយការបង់ពន្ធទាំងស្រុងដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ​៕​

  
​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម