«សោភ័ណតន្រ្តី CTN» ថ្ងៃសៅរ៍សប្តាហ៍នេះជួបជាមួយសុទ្ធតែតារាល្បី
សប្ដាហ៍នេះទស្សនិកជន និង បានប្លែកភ្នែកចម្លែកអារម្មណ៍ជាមួយកម្មវិធី «សោភ័ណតន្ត្រី CTN» ដោយនឹងបានទស្សនាការសម្តែង និងរីករាយសណ្តាប់នូវសំនៀងរបស់ តារាចម្រៀង ល្បីៗ ថ្មីៗប្រចាំប្រទេសកម្ពុជា។ ក្នុងកម្មវិធី ”សោភ័ណតន្ត្រី CTN” នឹងលើកយកនូវបទចម្រៀងជំនាន់ដើម បទបែបសម័យមកបកស្រាយក្នុងកម្មវិធីជាមួយនឹងតន្រ្តីដ៏ពិរោះ ព្រមទាំងជួបជាមួយតារាកំប្លែង សិល្បៈអាយ៉ៃឆ្លើយឆ្លង ផ្តោះផ្តងវោហារសព្ទ មិនចេះរីងស្ងួត ។
ក្នុងសប្ដាហ៍នេះ តារាចម្រៀងទាំងនេះនឹងចូលមកបង្ហាញខ្លួន៖
១.អ្នកនាង សុន ស្រីពេជ្រ (បាត់មុខពីសិល្បៈមួយរយៈ)
២.អ្នកស្រី សួន ចន្ថា (តារាចម្រៀងជើងចាស់)
៣.អ្នកនាង កាតុ (តារាកំប្លែង និងតារាចម្រៀង)
៤.នាយ ពែកមី (តារាកំប្លែង)
៥.ប្អូនប្រុស យិន ពិសី (ម្ចាស់ពានរង្វាន់ Cambodia Got Talent)
៦.ជួបជាមួយ លោក សេង តារា អ្នកស្រាវជ្រាវប្រវត្តិបទចម្រៀង
៧.អាយ៉ៃឆ្លើយឆ្លង លោក ព្រហ្មម៉ាញ និង យាយយ៉យ
កម្មវិធី «សោភ័ណតន្ត្រី CTN» នឹងធ្វើការចាក់ផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ២រសៀល តាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Facebook page CTN TV ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- CTN TV
- សោភ័ណតន្ត្រី CTN

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍