ម្ចាស់បទ “បើអូនបាត់ការចងចាំ” ធ្វើឱ្យអ្នកអនាម័យម្នាក់ស្រក់ទឹកភ្នែក (មានវីដេអូ)
ភ្នំពេញ៖ ម្ចាស់បទចម្រៀង “បើអូនបាត់ការចងចាំ” បានធ្វើឱ្យអ្នកអនាម័យម្នាក់ស្រក់ទឹកភ្នែកដោយសារតែសម្តីសរសើរដល់អ្នកអនាម័យគ្រប់គ្នាដោយមិនមានចិត្តស្អប់ពួកគាត់។ កញ្ញា ឌី សូនីតា ម្ចាស់បទ “បើអូនបាត់ការចងចាំ” ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈបទចម្រៀងមួយនេះ ថ្មីៗនេះ បានសរសេរសាររបស់គាត់ រៀបរាប់ជាច្រើនពីអ្នកអនាម័យគ្រប់ៗគ្នា ដោយនិយាយថា “អ្នកអនាម័យស្អាតគួរឱ្យស្រឡាញ់ចឹង អ្នកណាទៅហ៊ានស្អប់កើត? ខ្ញុំគ្មានពាក្យអីនិយាយទៅកាន់គាត់ក្រៅពីអរគុណដែលបានស្រឡាញ់ខ្ញុំ ឱ្យតម្លៃខ្ញុំចេញពីចិត្ត អរគុណមែនណាអូន ស្រីរ័ត្ន”។
គាត់បានផ្តាំថា ឱ្យ ប្អូនស្រី ថតវីដេអូ ហើយផ្ញើឱ្យគាត់ផង ព្រោះគាត់អត់ហ៊ានយកទូរស័ព្ទចូលទេ ណាមួយប្រញ៉ាប់ពេកឆក់បានតែដែកកេះមកជាប់ខ្លួនជាមួយ គាត់ខ្លាចរត់មកមិនទាន់ខ្ញុំឡើងយន្តហោះបាត់។ “ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំមិនដែលស្អប់ពួកអ្នកអនាម័យនោះទេ ព្រោះពួកអ្នកមានចំណែកធំណាស់ ក្នុងការធ្វើឱ្យខ្ញុំ ប្រជាជនទាំងអស់ និងប្រទេសជាតិស្អាត”។
ពិតជាគួរឱ្យសរសើរកញ្ញា ឌី សូនីតា ណាស់ដែលមិនមានចិត្តស្អប់ខ្ពើមពួកគាត់ ហើយក៏មានមតិជាច្រើនពីហ្វេនរបស់កញ្ញាផ្ទាល់ ម្នាក់ៗគាំទ្រទង្វើដ៏ល្អរបស់គាត់ ហើយបានជូនពរកញ្ញាសូនីតាឱ្យកាន់តែជោគជ័យគ្រប់ភារកិច្ច៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- ឌី សូនីតា
- តារាខ្មែរ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍