កញ្ញា បាន មុន្នីល័ក្ខ នៅតែជាអ្នកចម្រៀងឯករាជ្យមិនបានចូលផលិតកម្មណាមួយឡើយ
ភ្នំពេញ៖ តារាចម្រៀង Cover Song និងជាតារា Youtube ដ៏ល្បី កញ្ញា បាន មុន្នីល័ក្ខ បានលិចលឺព័ត៌មានថា កញ្ញា បានឈានជើងចូលផលិតកម្ម “សាន់ដេ” ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថាយ៉ាងណា នោះឡើយ។
កញ្ញា បាន មុន្នីល័ក្ខ បានចាកចេញពីប្រទេសកម្ពុជាទៅសម្តែងនៅប្រទេសកូរ៉េខាងត្បូង មុននឹងកញ្ញាចាកចេញទៅប្រទេសកូរ៉េខាងត្បូងនោះ ក្រុមការងារ MYTV Plus បានសាកសួរទៅកញ្ញា បាន មុន្នីល័ក្ខ ថា “តើកញ្ញាពិតជាឈានចូលផលិតកម្ម សាន់ដេ មែនដែរឬទេ?” កញ្ញា បាន មុន្នីល័ក្ខ បានបញ្ជាក់ប្រាប់ MYTV PLUS ថា “គាត់មិនបានច្រៀងឱ្យផលិតកម្ម សាន់ដេ នោះទេ នេះជាពាក្យចចាមអារ៉ាមនោះទេ សូមកុំច្រឡំ” គាត់នៅតែជាអ្នកចម្រៀង Cover Song ដដែលមិនបានផ្លាស់ប្តូរទៅណានោះទេ។
ទស្សនិកជនប្រហែលជាដឹង និងស្គាល់រូបកញ្ញាច្បាស់ហើយគាត់ជាតារាចម្រៀងដែលកំពុងតែទទួលបាននៅប្រជាប្រិយភាពយ៉ាងខ្លាំង ហើយសម្បូរអ្នកស្រឡាញ់រូបគាត់ណាស់ ដោយសារតែគាត់មានភាពរស់រាយរាក់ទាក់ មិនចេះប្រកាន់អ្នកណាឡើយ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- តារាខ្មែរ
- បាន មុន្នីល័ក្ខ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍