Connect with us

បាត់មុខ​រយៈ​ ​លោក​ ​សៅ​ ​លឿ​ ​លួច​បើកហាង​ ​“​BBQ​ ​Davyna​ ​Steak​ ​House​”​ ​យ៉ាង​រំភើយ​

​ភ្នំពេញ​៖​ ​ក្រោយពី​បាត់មុខ​រយៈ​មក​ ​ទស្សនិកជន​ពិតជា​មិន​ចាំ​រូបលោក​ ​សៅ​ ​លឿ​ ​នោះ​ទេ​ ​គាត់​ជាតា​រា​សម្តែង​ ​និង​ជាតា​រា​ម៉ូ​ឌែល​ ​មួយ​រូប​ដែល​ទទួល​បាន​ប្រជាប្រិយ​ខ្ពស់​ ​ខាង​សម្បុរ​ស្រអែម​ ​ស៊ី​កាមេរ៉ា​ ​ខ្ពស់​សង្ហា​។​ ​ស្ងាត់​ៗ​តារា​រូប​នេះ​បែរជា​លួច​បើកហាង​ ​“​BBQ​ ​Davyna​ ​Steak​ ​House​”​ ​បែប​អឺរ៉ុប​ ​និង​សាច់​អាំង​ចង្កាក់​បែប​ប្រេស៊ីល​ ​ពិតជា​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​យ៉ាង​ខ្លាំង​។​



​កាលពី​ម្សិលមិញ​នេះ​ ​លោក​ ​សៅ​ ​លឿ​ ​បាន​សម្ពោធ​ហាង​របស់​ខ្លួន​មួយ​កន្លែងនៅ​ទីក្រុង​ភ្នំពេញ​ ​ជិត​បុរី​កីឡា​ ​ដោយមាន​ការ​ចូល​ពីសំណាក់​តារា​ជាច្រើន​ចូលរួម​ផង​ដែរ​ដូចជា​៖​ ​លោក​ ​វី​ ​ជីវ័ន្ត​ ​កញ្ញា​ ​វ៉ាន់​ ​ជី​ជី​ ​កញ្ញា​ ​ឈីង​ ​ឈីង​ ​និង​តា​រា​ម៉ូ​ឌែល​ ​តារា​សម្តែង​ជាច្រើន​ដួង​ទៀតផង​ដែរ​។​



​លោក​ ​សៅ​ ​លឿ​ ​បាន​ប្រាប់​ក្រុមការងារ​ ​MYTV​ ​Plus​ ​ថា​
​“​រូបលោក​បាន​ចំណាយ​ដើ​មទុនច្រៀ​នណា​ស់​ក្នុង​ការ​បើ​ហាង​មួយ​កន្លែង​ ​ដោយ​មិន​មាន​អ្នកណា​ជួយ​រូបលោក​នោះ​ឡើយ​”​ ​ហើយ​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​“​គាត់​បើ​នេះ​គឺ​ចង់​ធ្វើ​ឱ្យ​ប្លែក​ពី​គេ​ ​និយាយ​ពី​តម្លៃ​វិញ​មិន​ថ្លៃ​នោះ​ទេ​ ​គឺ​សមរម្យ​អាច​ទទួលយក​បាន​”​។​ ​ហាង​ ​Davy​ ​Steak​ ​House​ ​របស់​លោក​ ​សៅ​ ​លឿ​ ​មានសាច់​អាំង​ចង្កា​ក់​បែប​ប្រេ​ស៊ីល​ ​និង​ ​អាហារ​ ​BBQ​ ​បែប​អឺរ៉ុប​ ​ផង​ដែរ​។​ ​ទស្សនិកជន​ក៏បាន​បញ្ចេញ​មតិ​ខ្លះ​ៗ​ថា​ ​“​សូមជូនពរ​ ​Idol​ ​ជោគជ័យ​គ្រប់​ភារកិច្ច​”​៕​

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម