ពេទ្យព្រមាន ខែក្តៅញ៉ាំទុរេនច្រើន ប្រយ័ត្ន
ថៃ៖ វេជ្ជបណ្ឌិតថៃ ព្រមានឱ្យមានការប្រយុងប្រយ័ត្នខ្ពស់ចំពោះការញ៉ាំទុរេនច្រើន ក្នុងខែក្តៅនេះ ព្រោះអាចបង្កគ្រោះថ្នាក់ដល់សុខភាព ។ គេហទំព័រ www.hellokrupet.com បានដកស្រង់សម្តីលោកវេជ្ជបណ្ឌិត Sanpong Rithraksa ប្រធានមជ្ឈមណ្ឌលព័ត៌មានឱសថរបស់ថៃ ដែលបានបញ្ជាក់ថា ញ៉ាំទុរេនច្រើន អាចបង្កើនកម្ដៅក្នុងខ្លួន និងបណ្ដាលឱ្យកើតដំបៅមាត់ (Canker Sore) ហើយក៏បង្កគ្រោះថ្នាក់ចំពោះអ្នកមានជំងឺប្រចាំកាយ ដូចជាជំងឺលើសឈាម និងបេះដូង ។
ប្រធានមជ្ឈមណ្ឌលព័ត៌មានឱសថដដែលរូបនេះ បន្ដថា ទុរេន មានកាល់ឡូរីខ្ពស់ ដូច្នេះការញ៉ាំផ្លែឈើមួយមុខនេះ គួរតែមានកំណត់ ជាពិសេសនៅពេលអាកាសធាតុកាន់តែក្តៅ ។ ទន្ទឹមនឹងទុរេនធ្វើទុក្ខ លោកណែនាំថា មង្ឃុត ជាផ្លែឈើល្អ ជួយបន្ថយកម្ដៅ។ លោកថា ភេសជ្ជៈរុក្ខជាតិ ក៏អាចជួយកាត់បន្ថយកម្ដៅក្នុងខ្លួនបានដែរ ៕

- អត្ថបទទាក់ទង :
- សុខភាព

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍