វិធីសាស្រ្តដែលជួយឱ្យក្មេងជំទង់កាត់បន្ថយភាពតានតឹងពីការសិក្សា
សឹង្ហបុរី៖ ដោយសារតែបញ្ហាសុខភាពផ្លូវចិត្ត និង អាត្រាធ្វើអត្តឃាតរបស់ក្មេងជំទង់នៅសឹង្ហបុរីបានចោទបញ្ហាជាខ្លាំងលោកស្រី Choy Wai Yin។ នាយកនៃក្រសួងអប់រំបានចង្អុលបង្ហាញការណែនាំនៅផ្នែកកម្មវិធីសិក្សាអភិវឌ្ឍនិស្សិតដោយបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការយល់ដឹងដល់ឪពុកម្តាយអំពីសុខភាពផ្លូវចិត្តសម្រាប់កូនៗរបស់ពួកគេ។ ពួកគេបានធ្វើការសិក្សាទៅលើក្មេងអាយុ៧ឆ្នាំដែលឪពុកម្តាយតែងតែធ្វើការគាំទ្រចំពោះពួកគេ ដែលវាអាចធ្វើឱ្យក្មេងៗកាត់បន្ថយសម្ពាធការភ័យខ្លាច និងអារម្មណ៍ខឹង មិនត្រឹមតែប៉ុណ្ណោះ ពួកគេមានសម្ថភាពអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេបានយ៉ាងល្អ។
ការសិក្សាមួយទៀតបានបង្ហាញថាសិស្សសាលាមធ្យមដែលទទួលបានការជួយជ្រោមជ្រែម ការលើកទឹកចិត្ត ការគាំទ្រនិងមានទំនាក់ទំនងស្និតស្នាលពីឪពុកម្តាយគឺបានកាត់បន្ថយកង្វល់ក្នុងការសិក្សាបានច្រើន ចំណែកឯសិស្សដែលត្រូវបានធ្វើអ្វីដោយការបង្ខិតបង្ខំគឺមានអាត្រាដែលភ័យខ្លាចនិងសម្ពាធខ្ពស់ ពេលវ័យជំទង់ជាពេលវេលាដ៏លំបាក ប៉ុន្តែដោយមានការគាំទ្រត្រឹមត្រូវពីឪពុកម្តាយ ក្មេងៗអាចមានភាពធូរស្រាលជាងពេលណាៗទាំងអស់៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍